ទើប​មក​ដល់​មិន​បានក្តៅគូថ​ផង McLaren 720s​ លក់​ចេញ​លឿន​ដូច​ព្យុះ​

  • 2018-02-12 07:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត​ស្ព័រ​របស់​ចក្រភពអង់គ្លេស​ម៉ូដែល​ ​McLaren 720s​ ​ដ៏​ទាក់ទាញ​មួយ​គ្រឿង​បាន​បញ្ចេញ​ភាព​សិច​ស៊ី​ ​អម​ពណ៌​លឿង​ឆើតឆាយ​ នៅ​ហ្គារាស​ឡាន​ទំនើប​មួយ​កន្លែង​កណ្ដាល​រាជធានី​ភ្នំពេញ​។

តែ​តាមព័ត៌មាន​ចុងក្រោយ​ពី​ប្រភព​ហាង​នាំ​ចូល McLaren 720s បានលក់​ចេញ​​បាត់​​​ទៅហើយ បន្ទាប់​មក​ដល់​បាន​ប៉ុន្មានថ្ងៃ។ ​តម្លៃ​ប្រភព​ហាង​ ​សុំ​មិន​បញ្ចេញ​​នោះទេ។

McLaren 720s​ ​ពណ៌​លឿង​នេះ​បំពាក់​មក​ជា​មួយ​ម៉ាស៊ីន​ស៊ីឡាំង​ ​៨​ ​(V8)​ ​ចំណុះ​ ​៤​ ​លីត្រ​ ​កម្លាំង​ ​៧១០​ ​សេះ ។ ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៧​ ​វគ្គ​ ​McLaren 720s​ បាននាំ​មក​ប្រព័ន្ធ​បើកបរ​ដូច​ជា​ ​Comfort​ ​សម្រាប់​ការ​បើកបរ​ធម្មតា​ ​Sport​ ​សម្រាប់​ការ​បើក​ល្បឿន​លឿន​ ​និង​ ​Track​ ​សម្រាប់​ការ​ប្រណាំង។

រាង​បែប​ ​Aerodynamic​ ​បើកបរ​មិន​ចាញ់​ខ្យល់​ ​McLaren 720s​ ​អាច​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​២,៧​ ​វិនាទី​ ​ហើយ​រថយន្ត​ស្ព័រ​មួយ​នេះ​អាច​រត់​ដល់​ល្បឿន​ ​៣៥០​ ​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម