ចាន់ វឌ្ឍនាកា នៅមិនទាន់រកគ្រាប់បាន ខណៈ Pahang ឈ្នះ Selangor ៣-១
- 2018-02-24 14:59:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា នៅមិនទាន់រកគ្រាប់បាន ខណៈ Pahang ឈ្នះ Selangor ៣-១
ចន្លោះមិនឃើញ
ម្ចាស់ជើងឯកលីគកំពូលកម្ពុជាបឹងកេត បានចាញ់យ៉ាងអាក្រក់មួយនៅទឹកដីហ្វីលីពីន បន្ទាប់ពីCeres Negros ស៊ុតទម្លាយសំណាញ់ទីរហូតដល់៩គ្រាប់ ប៉ុន្តែក្រុមកម្ពុជាមិនអាចបំបែកពង់មាន់របស់ម្ចាស់បានឡើយនៃការប្រកួតវគ្គសន្សំពិន្ទុជុំទី១ ក្នុងពូល F នៃព្រឹត្តិការណ៍ AFC Cup។
វាមានហេតុផលច្រើនដែលបណ្តាលឲ្យក្រុមកម្ពុជាមួយនេះធ្លាក់ចុះសមត្ថភាពខ្លាំង បើប្រៀបធៀបនឹងពេលមុនដែលក្រុមកម្ពុជាមួយនេះធ្លាប់ខ្លាំង។ ខាងក្រោមជាបញ្ហាចោទខ្លះៗដែលអាចជាហេតុផលធ្វើឲ្យបឹងកេតចាញ់ធ្ងន់ធ្ងរ។
១- បាត់បង់កម្លាំងសំខាន់ៗ
កីឡាករសំខាន់ៗរបស់បឹងកេតគ្មានវត្តមានក្នុងការប្រកួតផ្លូវការអន្តរជាតិនេះទេ។ សមាជិកចាស់ដែលជួយឲ្យបឹងកេតឈ្នះជើងឯកលីគកំពូលកម្ពុជាដូចជាសមាជិកបរទេស Hikaru Mizuno, Esoh Paul Omogba និងកីឡាករ Julius Oiboh ដែលជួយឲ្យឈ្នះក្រុម Laos Toyota FC ក៏មិនមានក្នុងការប្រកួតនេះទេ ហើយខ្សែបម្រើការពារ រស់ សំអឿន ក៏ចេញពីក្លឹបនេះទៀត ហើយខ្សែបម្រើកណ្តាលខ្លះទៀតក៏គ្មានវត្តមានដែរ។ ដូច្នេះចង់មិនចង់ លោកបង្វឹកលោក កែវ កុសលសម្រេចដាក់កីឡាករដែលមិនសូវបានលេងលីគកាលពីឆ្នាំ២០១៧ចូលលេង។ ការបាត់បង់កីឡាករសំខាន់ៗបែបនេះ ប្រាកដណាស់ទម្រង់លេងធ្លាក់ចុះបាត់ទៅហើយ។
២- ស្មារតីក្រុមធ្លាក់ចុះ
ការបាត់សមាជិកសំខាន់ៗមួយចំនួនរឹតតែធ្វើឲ្យកម្លាំងចិត្តស្មារតីជាក្រុមថយចុះជាមិនខាន់។ ម្យ៉ាងវិញទៀត ក្រុមកម្ពុជាមួយនេះអាចកំពុងស្ថិតក្នុងដំណាក់កាលលំបាកដែលមហាជនមិនដឹង បន្ទាប់ពីចប់លីគកំពូលកម្ពុជារដូវកាល២០១៧កន្លងទៅ។ ក្រោយចប់លីគក្រុមផ្សេងៗបានដោះដូរកីឡាករដើម្បីពង្រឹងក្រុមសម្រាប់ត្រៀមរដូវកាលថ្មី ប៉ុន្តែបឹងកេតបែរជាស្ងាត់ឈឹងជុំវិញការរៀបចំក្រុម។ ភាពស្ងប់ស្ងាត់ទាំងនេះមិនដឹងថា បណ្តាលមកពីថ្នាក់ដឹកនាំចង់ធ្វើឲ្យភ្ញាក់ផ្អើលពេលរដូវកាលថ្មីចាប់ផ្តើម ឬក៏លែងចង់បន្តវិនិយោគក្រុមលើបាល់ទាត់បន្តទៀត។ ទាំងនេះហើយដែលអាចធ្វើឲ្យកម្លាំងចិត្តក្រុមទាំងមូលលេងដោយគ្មានភាពជឿជាក់។ ទោះយ៉ាងណា សញ្ញាកត់សំគាល់មួយគឺថា ពេលវគ្គប្រកួតជម្រុះជាមួយ Laos Toyota FC បឹងកេតបានចេញឯកសណ្ឋានថ្មី ហើយប្រកួតជាមួយក្រុមហ្វីលីពីនCeres Negros ក៏បង្ហាញឯកសណ្ឋានថ្មីទៀត ដូច្នេះបញ្ជាក់ថា បឹងកេតក៏កំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីដែរ។
៣- ក្រុមខ្សោយជាងគេស្រាប់ផង
Ceres Negros ជាក្រុមលេង AFC Champions League ដែលជាប្រមូលផ្ដុំក្រុមខ្លាំងៗនៅអាស៊ី។ មុនធ្លាក់មកលេងវគ្គក្នុងពូល AFC Cup ជាមួយបឹងកេត ក្រុមរបស់ហ្វីលីពីននេះបានប៉ះសុទ្ធតែក្រុមខ្លាំងៗដូចជាក្រុមចិន Tianjin Quanjian, ក្រុមអូស្ត្រាលី Bristane Roar និងក្រុមមីយ៉ាន់ម៉ា Shan United ជាដើម។ គ្រាន់តែចាប់ផ្តើមលេងភ្លាម ក្រុមម្ចាស់ផ្ទះបានវាយសម្រុកយ៉ាងខ្លាំងដែលបង្ខំឲ្យបឹងកេតព្យាយាមលេងការពារ។ ការលេងការពារច្បាស់ណាស់ថា ក្រុមរបស់គេលេងនៅមុខទី និងមានឱកាសស៊ុតច្រើនមិនខាន។ ការស៊ុតច្រើនបានធ្វើឲ្យក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់បាន និងមានកម្លាំងចិត្តវាយសម្រុកឥតស្រាកស្រាន្ត។
៤- លេងក្រៅដីក្រោមតំណក់ទឹកភ្លៀង
ការលេងលេងនៅក្រៅដីក៏ជាហេតុផលមួយដែលធ្វើឲ្យម្ចាស់ផ្ទះមានទំនុកចិត្តខ្លាំងជាងភ្ញៀវដែរ។ តាមរយៈមិនសូវស្គាល់ទីលានច្បាស់លាស់ និងគ្មានអ្នកគាំទ្រលើកទឹកចិត្តផងនោះរឹតតែធ្វើឲ្យបឹងកេតជួបបញ្ហា។ រឹតតែអាក្រក់ទៀតនោះ ភ្លៀងខ្លាំង និងមានខ្យល់បក់ខ្លាំងដែលកាន់តែធ្វើឲ្យក្រុមភ្ញៀវជួបការលំបាកនៅលើទឹកដីរបស់គេ៕