ទីបំផុត ការពិតនៅពីក្រោយជោគជ័យអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានលាតត្រដាង

  • 2018-02-16 04:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពី​ក្រោយ​​ជោគ​ជ័យ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន តែង​តែ​អរគុណ​​ដល់​អ្នក​វិទ្យាសាស្ត្រ​បង​ប្អូន​ភ្លោះ២នាក់។

អ្នក​វិទ្យាសាស្ត្រ​បង​ប្អូន​ភ្លោះ​គឺ លោក Hong Sung-mu និង លោក Ri Hong-Sop បាន​ជួយ​ជ្រោមជ្រែង​ពី​ក្រោយ​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​បច្ចុប្បន្ន​របស់​កូរ៉េ​ខាង​ជើង ដែល​មាន​អនុភាព​ខ្លាំង​ជាង​គ្រាប់​បែក Hiroshima ១៨ ដង​ទៀត​ផង។

យោង​តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​រួម​ចំណែក​ដល់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​មាន​តែ​​លោក Ri Hong-Sop និង​លោក Hong Sung-mu ប៉ុណ្ណោះ​ដែល​ជា​មនុស្ស​សំខាន់​ក្នុង​ពេល​ឥឡូវ​នេះ។ បុរស​ទាំង​ ២ ត្រូវ​បាន​គេ​ដឹង​ថា បាន​បញ្ចប់​ការ​សិក្សា​មូលដ្ឋាន​គ្រឹះ​ពី​សហភាព​សូវៀត នៅ​ការិយាល័យ Yuzhnoye Design មុន​ពេល​ត្រឡប់​មក​កូរ៉េខាងជើង​វិញ។

ក្នុង​អំឡុង​ឆ្នាំ ១៩៨០ ក្រោយ​ពី​ត្រឡប់​មក​ប្រទេស​វិញ ពួកគេ​បាន​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ Yongbyon ដែល​លោក Hong ត្រូវ​តែង​តាំង​ជា ប្រធាន​វិស្វករ និង​លោក Ri គឺ​ជា​នាយក។ ឥឡូវ​នេះ​ ពួក​គេ​បាន​ក្លាយ​ជា​វីរជន​របស់​កូរ៉េ​ខាង​ជើង និង​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​អបអរ​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ខែ កញ្ញា​។

លោក Ri Hong-Sop និង​លោក Hong Sung-mu ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ ហើយ​បាន​ហៅ​លោក Hong ថា​ជា «មនុស្ស​សំខាន់​ម្នាក់​ដែល​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ»។

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន