ល្អហួស! ចិនបញ្ជាទាហានជាង៦ម៉ឺននាក់ធ្វើរឿងមួយ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

  • 2018-02-16 07:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ប្រទេស​ចិន បាន​​បញ្ជា​កងទ័ព​របស់​ខ្លួន​ឲ្យ​ជួយ​បង្កើន​ព្រៃ​ឈើ​ក្នុង​តំបន់ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។

ក្នុង​គម្រោង​នេះ រដ្ឋាភិបាល​ចិន បាន​ប្រើប្រាស់​ទាហាន​ជាង៦ម៉ឺន​នាក់​ពី​ជួរ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន និង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ព្រំ​ដែន​ភាគ​ខាង​ជើង។ យោង​តាម​របាយ​ការណ៍​របស់ Asia Time ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ទាហាន​ទាំង​អស់ ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ដាំ​ដើមឈើ​ក្នុង​ខេត្ត Hebei ដែល​ជា​តំបន់​ព័ទ្ធ​ជុំវិញ​ទីក្រុង ប៉េកាំង។ តំបន់​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​សម្បូរ​​​​ផ្សែង​អ័ព្ទ​ដែល​គ្រប​ដណ្ដប់​ពាស​ពេញ​ទីក្រុង។

ការ​ធ្វើ​ឡើង​ដូច្នេះ ជា​ផ្នែក​មួយ​នៃ​គោល​ដៅ​របស់​រដ្ឋាភិបាល ក្នុង​ការ​​សម្រេច​ឲ្យ​បាន​នូវ​ដើមឈើ​យ៉ាង​ហោច​ណាស់ ៨៤ ០០០ ម៉ែត្រ​ការ៉េ​នៅ​ចុង​ឆ្នាំ​នេះ។ ស្រប​គ្នា​ផង​ដែរ ប្រទេស​ចិន មាន​គម្រោង​បង្កើន​ព្រៃឈើ​ពី ២១% ទៅ​ ២៣% នៃ​ផ្ទៃ​ដី​សរុប​នៅ​ឆ្នាំ ២០២០ ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន