បុរសចំណាស់ទទួលទានអាហារពេលល្ងាចនៅ​មុខធាតុប្រពន្ធ ក្រោមហេតុផលរំជួលចិត្ត

  • 2018-02-16 08:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឱកាស​ទិវា​​នៃ​សេចក្ដី​ស្រឡាញ់ ស្ត្រី​ម្នាក់​បាន​ផ្ដិត​យក​រូប​ភាព​បុរស​ចំណាស់​ម្នាក់​អង្គុយ​​នៅ​មុខ​​ធាតុ​ប្រពន្ធ ខណៈ​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ក្នុង​ភោជនីយដ្ឋាន​មួយ។

អ្នក​ស្រី Chasidy Gwaltney រស់​នៅ​រដ្ឋ Texas សហរដ្ឋ​អាមេរិក​ បាន​ឃើញ​បុរស​ចំណាស់​ម្នាក់​ហាក់​ដូច​ជា​ស្រក់​ទឹក​ភ្នែក នៅ​ពេល​កំពុង​អង្គុយ​​នៅ​មុខ​កោដិ​របស់​ប្រពន្ធ។ បុរស​នោះ​ថែម​ទាំង​​​មាន​​​កែវ​ស្រា​២​នៅ​លើ​តុ រួម​ជាមួយ​កាត​ស្វាគមន៍​ថ្ងៃ​បុណ្យ​នៃសេចក្ដី​ស្រឡាញ់​ដែល​សរសេរ​ថា "អ្នក​ និង​ខ្ញុំ" នៅ​លើ​គម្រប​ផង​ដែរ។ អ្នក​ស្រី និយាយ​ថា "ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​នៅ​ថ្ងៃ​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង​ចាំ​ថា យើង​មិន​តែង​តែ​មាន​គ្នា​និយាយ​លេង កាន់​ដៃ​គ្នា ស្រឡាញ់​គ្នា ឬ​លេង​ជាមួយ​រហូត​នោះ​ទេ“។

អ្នកស្រី Gwaltney បាន​ចែក​រំលែក​រូប​ភាព​រំជួល​ចិត្ត​នេះ​ទៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត ក្នុង​គោល​បំណង​​រំឭក​ឲ្យ​មនុស្ស​គ្រប់​គ្នា​​ឲ្យ​ចេះ​ពេញចិត្ត​នឹង​ស្នេហា​របស់​ខ្លួន មុន​ពេល​ដែល​វា​បាត់​បង់​ទៅ។ រូប​ថត​នេះ ត្រូវ​បាន​ល្បី​ល្បាញ​ពេញ​អ៊ីនធឺណិត ហើយ​ទទួល​បាន​ការ Like ជាង ៤៤៥ ០០០​នាក់ និង​ការ​ចែក​រំលែក​បន្ត​ជាង ៣៦០ ០០០ ផងដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន