ផ្អែមល្ហែមអ្វីម្ល៉េះ! Justin នាំ Selena ទៅចូលរួមពិធីមង្គលការឪពុករបស់ខ្លួន
- 2018-02-21 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អែមល្ហែមអ្វីម្ល៉េះ! Justin នាំ Selena ទៅចូលរួមពិធីមង្គលការឪពុករបស់ខ្លួន
ចន្លោះមិនឃើញ
ឪពុករបស់តារាចម្រៀង Justin Bieber បានរៀបអាពាហ៍ពិពាហ៍នៅលើកោះ Jamaica នៅចុងសប្ដាហ៍ ហើយកូនប្រុសរបស់លោកមិនបានមកចូលរួមកម្មវិធីនោះតែម្នាក់ឯងនោះទេ។
បើតាមរូបភាពដែលបានបង្ហោះពីវិបសាយ TMZ តារាចម្រៀងល្បីរូបនេះបានចូលរួមពិធីមង្គលការរបស់ឪពុកលោកដោយមានតារាចម្រៀង Selena Gomez ជាដៃគូក្នុងកម្មវិធីនោះដែរ។
តារាទាំង២រូបនេះត្រូវបានប្រទះឃើញដើរកម្សាន្តថតរូបជាមួយគ្នានៅជុំវិញក្រុង Montego Bay។
ក្រោយរូបភាពទាំងនោះត្រូវបានចែកចាយពាសពេញបណ្តាញសង្គម អ្នកគាំទ្ររបស់ពួកគេបានចែកចាយរូបភាពបន្ត ហើយបង្ហាញការរំភើបជាខ្លាំង ដែលបានឃើញតារាក្នុងដួងចិត្តរបស់ខ្លួនមានសុភមង្គលដូចកាលពីមុននោះ៕
ចុចអាន៖
គួរឲ្យច្រណែន! មកមើលសកម្មភាពដើរលេងថ្ងៃ Valentine របស់ Justin និង Selena
មិនទាន់ដល់ ១៤កុម្ភៈផង Selena និង Justin នៅផ្អែមល្ហែមជាមួយគ្នាបាត់ទៅហើយ
ប្រទះឃើញ Justin និង Selena ទៅព្រលានយន្តហោះជាមួយគ្នាមុនថ្ងៃ ១៤កុម្ភៈ