អតីត​ជើង​ខ្លាំង​​បាល់ទះ​​ប្រចាំ​ស្រុក​ខ្មែរ​ម្នាក់​ថា បើ​គ្មាន​លីគ​បាល់ទះ​មិន​ទៅ​មុខ​ទេ

  • 2018-02-23 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក អ៊ូ សុផល អតីត​ជើង​ខ្លាំង​បាល់ទះ​របស់​កម្ពុជា ​បាន​មើល​ឃើញ​ថា វិស័យ​បាល់ទះ​កម្ពុជា បើ​ធៀប ជា​មួយ​ប្រទេស​ផ្សេង​ៗ ដូច​ជា​វៀតណាម និង​ថៃ​គឺ​នៅ​​ក្រោម​​ឆ្ងាយ។ បញ្ហា​ដែល​លោក​មើល​ឃើញ​គឺ​កីឡាករ​បាល់ទះ​ក្នុង​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ទំនេរ​ច្រើន ដោយ​សារ​គ្មាន​លីគ​អាជីព​ប្រកួត។

លោក អ៊ូ សុផល (ស្ដាំ)

អតីត​ជម្រើស​ជាតិ​ឆ្នេរខ្សាច់ និង​បាល់ទះ​លើ​ក្ដារ​រូប​នេះ​​​​និយាយ​ថា «​កីឡាករ​បាល់ទះ​ខ្វះ​បទ​ពិសោធ​​ប្រកួត​ ​គឺ​ដោយ​សារ​ពួក​គេ​គ្មាន​លីគ​អាជីព​ប្រកួត​រៀងរាល់​សប្ដាហ៍​ដូច​ប្រទេស​ផ្សេងៗ។ លីគ​អាជីព​សម្រាប់​កីឡាករ​ប្រកួត​រាល់​សប្ដាហ៍​​​នេះ​​ បើ​នៅ​តែ​គ្មាន​កីឡាករ​មិន​រីក​ចំរើន​​ទៅ​មុខ​ទេ» ។

​​​សូម​បញ្ជាក់​ថា កន្លង​កម្ពុជា​ធ្លាប់​មាន​ការ​ប្រកួត​បាល់ទះ​​មួយ​ចំនួន​​មាន​ដូច​ជា​ Leo Cup និង The 1st Cambodia Beer Volleyball League 2017 ​ជា​ដើម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី