ស្តេចអារ៉ាប៊ីសាអ៊ូឌីត បណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់ចេញពីតំណែង

  • 2018-02-27 01:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារ៉ាប៊ីសាអ៊ូឌីត បាន​បណ្ដេញ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​ខ្លួន រួម​ទាំង​ប្រធាន​បុគ្គលិក នៅ​ក្នុង​ព្រះរាជក្រឹត្យ​មួយ​ដែល​ចេញ​នា​យប់​ជ្រៅ។

ស្ដេច Salman

ជាមួយ​គ្នា​នេះ​ដែរ ស្ដេច Salman ក៏​បាន​ជំនួស​ប្រធាន​របស់​កងកម្លាំង​លើ​គោក និង កងកម្លាំង​ការពារ​ដែនអាកាស​ទៀត​ផង។

ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប៊ីសាអ៊ូឌីត Saudi Press Agency ឬ​ហៅ​កាត់​ថា SPA ប៉ុន្តែ​គ្មាន​ហេតុផល​ណា​មួយ​ត្រូវ​បាន​បញ្ជាក់​ឡើយ ចំពោះ​ការ​បណ្ដេញ​ចេញ​នេះ។

យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ Mohammed bin Salman ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ត្រូវ​គេ​ជឿជាក់​ថា ជា​អ្នក​នៅ​ពីក្រោយ​រឿងរ៉ាវ​ដ៏​រង្គោះរង្គើ​នា​ថ្មីៗ​នេះ។

ព្រះអង្គម្ចាស់ Mohammed bin Salman

គួរ​រំលឹក​ថា កាលពីឆ្នាំមុន បុគ្គល​សំខាន់ៗ​មួយ​ចំនួន រួម​ទាំង ​ព្រះអង្គម្ចាស់ , រដ្ឋមន្ត្រី និង មហាសេដ្ឋី ត្រូវ​បាន​គេ​ចាក់សោ​ឃុំ​ទុក​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ មួយ​កន្លែង នៅ​ពេល​ដែល​ព្រះអង្គម្ចាស់ Mohammed bin Salman ដឹកនាំ​ការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​រំលោភ​អំណាច៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី