ផ្អែម​ល្ហែម​ម្ល៉េះ! Selena បង្ហោះ​រូប​១សន្លឹក​ជា​កាដូ​ថ្ងៃ​ខួប​កំណើត Justin

  • 2018-03-02 02:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ផ្ដើម​ទាក់​ទង​គ្នា​សារ​ជា​ថ្មី​មក តារា​ចម្រៀង Selena Gomez និង Justin Bieber មិន​ដែល​បង្ហាញ​អ្វី​​ជា​លក្ខណៈ​បើក​ចំហ​ពី​ទំនាក់ទំនង​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ តារា​ចម្រៀង Selena Gomez បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​គណនី Instagram របស់​នាង​​ដើម្បី​ជូន​ពរ​មិត្ត​ប្រុស​សំណព្វ​ចិត្តក្នុង​ថ្ងៃ​កំណើត​របស់​លោក។

ក្នុង​រូប​នោះ​ដែរ សង្កេត​ឃើញ​ថា​តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​ដាក់​រូប​ថត​មួយ​សន្លឹក​ដែល​ជា​រូប​របស់ Justin Bieber នៅ​លើ​មុខ​របស់​នាង ជាមួយ​នឹង​ពាក្យ​ពេចន៍​នៅ​ខាង​ក្រោម​នោះ​ថា៖

"ខែ​មិនា ថ្ងៃ​ទី០១ ឆ្នាំ​១៩៩៤ មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ដឹង​ថា​​ជា​មនុស្ស​អស្ចារ្យ​បាន​ចាប់​កំណើត"។

ការ​បង្ហោះ​រូប​នេះ​ដែរ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​រំភើប​ចិត្ត​ដោយ​សារ​តែ​បាន​ឃើញ​តារា​ក្នុង​ចិត្ត​របស់​ពួក​គេ​មាន​សេចក្ដី​សុខ​បែប​នេះ៕ ​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា