វ៉ែន​ សុផល​ នឹង​ប្ដូរ​តិចនិក​បង្ហាត់​ថ្មី​ ព្រោះ​​បើ​នៅ​តែ​ដូច​រាល់​ថ្ងៃ មិន​ដឹង​ពេល​ណា​​ឈ្នះ​គេ​ទេ

  • 2018-03-02 03:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ធំ​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​ ថា​បើ​តាម​បទ​ពិសោធ​របស់​លោក​ ពេល​ចេញ​ទៅ​សិក្សា​កម្មវិធី​ផ្សេងៗ​នៅ​ឯ​ក្រៅ​ប្រទេស​ និង​ការ​នាំ​កីឡាករ​ទៅ​ចូលរួម​ប្រដាល់​នានា​កន្លង​មក​ ឃើញ​ថា​គេ​ផ្ដាស​ប្ដូរ​របៀបវ៉ៃ​ថ្មី​អស់​ហើយ។​

លោក វ៉ែន​ សុផល​

លោក​គ្រូ​ វ៉ែន​ សុផល​ គ្រូ​ប្រដាល់​ជម្រើស​ជាតិ​កម្ពុជា​ខាង​ផ្នែក​សកល​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​កំពុង​រៀបចំ​កម្មវិធី​សិក្សា​ថ្មី​ សម្រាប់​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ហ្វឹកហាត់​នា​ពេល​បច្ចុប្បន្ន​ ហើយ​កម្មវិធី​ទាំង​នោះ​គឺ​ថ្មី​តែ​ម្ដង។​ ឥលូវ​នៅ​បណ្ដា​ប្រទេស​ដែល​ក្បែរ​កម្ពុជា​ និង​ប្រទេស​ដែល​ជឿនលឿន​ខាង​ផ្នែក​កីឡាខាង​លើ​នេះ​ គេ​ផ្ដោត​សំខាន់​លើក​ការ​ហ្វឹកហាត់​យក​ល្បឿន។​

លោក​ វ៉ែន​ សុផល​ ពេល​ត្រលប់​ពី​ស៊ីហ្គេម​ ២០១៧

គ្រូ​ដែល​មាន​បទ​ពិសោធ​ច្រើន​ខាង​លើ​បន្ត​ថា​ ពី​មុន​លោក​បង្ហាត់​ភាគ​ច្រើន​បំផុត​គឺ​យក​ទម្ងន់​ មាន​ន័យ​ថា​វ៉ៃ​ចេញ​ទៅ​គឺ​មាន​ទម្ងន់​ល្អ​តែ​ម្ដង​ ពោល​វ៉ៃ​ចេញ​មួយ​ៗ​ប៉ុន្តែ​អាច​ផ្ដួល​ដៃ​គូ​បាន​ ឬ​អាច​ឲ្យ​ដៃ​គូ​ស្រុក​កម្លាំង។​ បើ​នៅ​បន្ត​វ៉ៃ​របៀប​នេះ​ទៀត​នោះ​ គឺ​វ៉ៃ​មិន​ត្រូវ​គេ​ទេ​ ព្រោះ​ឥលូវ​កីឡាករ​គេ​ហាត់​យក​ល្បឿន​ ហាត់​យក​ពិន្ទុ​ ធ្វើ​ម៉េច​ឲ្យ​តែ​វ៉ៃ​ចេញ​លឿន​ត្រូវ​គោលដៅ​គឺ​បាន​ពិន្ទុ​ហើយ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

លោក​ វ៉ែន​ សុផល​ ជា​គ្រូ​ប្រដាល់​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ជា​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ ថែម​តែ​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ។​ នា​ស៊ីហ្គេម​លើក​ទី២៩​ ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​កូន​សិស្ស​របស់​ ពេជ្រ​ ម្ទេសខ្មាំង​ ឈ្នះ​មេដាយ​សំរឹទ្ធ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី