Apple វ៉ា​ដាច់​គេ ទីផ្សារ​លក់​នាឡិកា​ឆ្លាតវៃ

  • 2018-03-06 02:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី IDC បាន​បង្ហាញ​នូវ​ទិន្នន័យ​លក់​ចេញ​ប្រភេទ​នាឡិកា​ឆ្លាតវៃ​និង​ឧបករណ៍​អេឡិចត្រូនិក​ពាក់​ជាប់​នឹង​ដៃ (Wearable Device) ប្រចាំ​ឆ្នាំ ២០១៧។ សង្កេត​ឃើញ Apple ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ឈរ​កំពូល​តារាង​វ៉ា​ដាច់​​ក្រុមហ៊ុន​ជើង​ខ្លាំង​ឯ​ទៀត​ក្នុង​ពិភពលោក។

ផ្តោត​លើ Wearable Device ក្នុង​ឆ្នាំ ២០១៧ តួ​លេខ​លក់​ចេញ​សរុប​មាន ១១៥,៤ លាន​គ្រឿង ដោយ Apple ឈរ​លេខ ១ មាន ១៧,៧ លាន​គ្រឿង កើន​ឡើង​ធៀប​នឹង​ឆ្នាំ ២០១៦ ប្រមាណ ៥៥,៩ ភាគរយ ក៏​តាម​ប្រកៀកប្រកិត​នឹង​ក្រុមហ៊ុន Xiaomi លក់​បាន ១៥,៧ លាន​គ្រឿង និង Fitbit បាន ១៥,៤ លាន​គ្រឿង ។ ក្រុមហ៊ុន​ឡើង​កូដ​ខ្លាំង​បាន​ទៅ​លើ Fossil ដែល​លក់​បាន ៤,៩ លាន​គ្រឿង ខុស​គ្នា ១៣៣,១ ភាគរយ ធៀប​ឆ្នាំ​ចាស់។

មួយ​ទៀត​សោត​បើ​និយាយ​ពី​នាឡិកា​ឆ្លាត​វៃ Apple ក្តោប​បាន ៥៣,០១ ភាគរយ ស្មើ ១៧,៧ លាន​គ្រឿង ហើយ SAMSUNG ឈរ​លេខ ៣ មាន ៣,៦ លាន​គ្រឿង បន្សំ​ប៉ុន្មាន​ក្រុមហ៊ុន​ឯ​ទៀត ទោះ ៥ បូក​បញ្ចូល​គ្នា ក៏​ពុំ​ស្មើ Apple មួយ​នោះ​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម