លទ្ធផល​ពី​ការ​ទស្សន៍ទាយ​ជីវិត​គូ​របស់​ Selena Gomez និង​ Justin Bieber តាម​ក្បួន​លោក​ខាង​លិច

  • 2018-03-08 11:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ក្បួន​ទស្សន៍ទាយ​របស់​លោក​ខាង​លិច​ ជីវិត​គូ​របស់​ Selena និង Justinគឺ​អាច​រស់​នៅ​ចុះ​សម្រុង​គ្នា​បាន​។

យោង​តាម​ក្បួន​ទស្សន៍ទាយ​នេះ ​តារា​ចម្រៀង Selena មាន​រូប​តំណាង Cancer រីឯ​ Justin Bieber មាន​រូប​តំណាង​ Pisces ។ តាម​រយៈ​រូប​តំណាង​របស់​កំពូល​តារា​ទាំង​២ ឃើញ​ថា អ្នក​ទាំង​២​មាន​លក្ខណៈ​ខុស​គ្នា​ណាស់​ ។

យ៉ាងណាមិញ​ លក្ខណៈ​ខុស​គ្នា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទាក់​ទាញ​គ្នា ព្រោះ​ថា​លក្ខណៈ​ខុស​គ្នា​ អាច​ធ្វើ​ឲ្យ​ Selena និង Justin អាច​បំពេញ​នូវ​ចំណុច​ខ្វះ​ខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ បើ​ទោះ​ជា​តារា​មួយ​គូ​ធ្លាប់​បែក​គ្នា​ច្រើន​ដង តែ​ទី​បំផុត​ ពួក​គេ​នៅ​តែ​វិល​ត្រលប់​មក​រក​គ្នា​វិញ​។

គួរ​បញ្ជាក់​ផង​ដែរថា ក្បូន​ទស្សន៍ទាយ​របស់​លោក​ខាង​លិច​ មាន​រូប​តំណាង​ទាំង​ ១២​ ទៅ​តាម​ថ្ងៃ​ខែ​កំណើត​របស់​អ្នក​។ ដូចនេះ គេ​អាច​ទាយ​វាសនា​ ឬ​ជីវិត​គូទៅ​តាម​រូប​តំណាង​ទាំង​នោះ​៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ