Barcelona ដាក់​តម្លៃ Messi កប់​ពពក ព្រោះ​មិន​ចង់​ឲ្យ​គេ​ទិញ

  • 2018-03-11 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ដាក់​តម្លៃ​ផ្តាច់​កុងត្រា Messi ៦៥០ លាន​ផោន (ជាង ៩០០ លានដុល្លារ) ព្រោះ​ក្លឹប​មាន​បំណង​ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ចូលនិវត្តន៍​នៅ​ទឹកដី Camp Nou ដោយ​សង្ឃឹម​ថា​តម្លៃ​នេះ​គ្មាន​ក្លឹប​ណា​ហ៊ាន​ឡើយ។ នេះ​បើ​ The Sun។

នាយក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ និង យុទ្ធសាស្ត្រ​ក្លឹប លោក Pancho Schroder បាន​និយាយ​ថា​បើ​ទោះ​ជា​ដាក់​ថ្លៃ​កប់ពពក​ដូច្នេះ​ក្តី តែ​លោក​នៅ​តែ​បារម្ភ​ថា ពួកគេអាចនឹងបាត់បង់ Lionel Messi បើ​មាន​ក្លឹប​ណា​ហ៊ាន​តម្លៃ​នេះ។ ជាក់​ស្តែង លោក​បាន​និយាយ​ថា Barca បាន​បាត់បង់ Neymar ទៅ PSGជាមួយ​តម្លៃ​ ២២២ លាន​អឺរ៉ូ ដែល​នេះ​បាន​បង្ហាញ​ថា អ្វីៗ​អាច​កើត​ឡើង​នៅ​ក្នុង​ពិភព​បាល់ទាត់។

ម្ចាស់​ពាន Ballon d'Or ៥​សម័យកាល​វ័យ​៣០ឆ្នាំ ស៊ុត​បាន​៣២​គ្រាប់​នៅ​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ ដែល​បាន​ជួយ​ឲ្យ​ក្លឹប​កំពុង​ឈរ​លើ​កំពូល​តារាង មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់។ ក្លឹប​អ្នកមានបុណ្យ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​សម្រាប់​ពាន​រង្វាន់ La Liga ជា​លើក​ទី ២៥ របស់​ពួកគេ ដោយ​មាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​លេខ​២ នៅ​សប្តាហ៍​ទី​២៧​នេះ​​៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត