Ronaldo រក​បាន​​ពីរ​គ្រាប់​ជួយ​ Real យក​៣​ពិន្ទុ​ពី​ Eibar យ៉ាង​ពិបាក​រីឯ​ Barca ស៊ី​ Malaga ផុយ

  • 2018-03-11 02:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Cristiano Ronaldo របស់ Real Madrid ​​រក​បាន​ពីរ​គ្រាប់​​ ដើម្បី​ជួយ​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Eibar ២-១ យ៉ាង​ពិបាក រីឯ Barcelona វិញ​​ស៊ី Malaga ផុយ ២-០​ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​២៨។

​ជំនួប​រវាង​ម្ចាស់​​ផ្ទះ Eibar និង Real ត្រូវ​បាន​គេ​មើល​ឃើញ​ថា ម្ចាស់​ផ្ទះ​មាន​ការ​គ្រប់​គ្រង​បាល់​បាន​ច្រើន​ជាង និង​មាន​ប្រៀប​ដោយ​វាយ​សម្រុក​ទៅ​លើ​ក្រុម​ភ្ញៀវ​ច្រើន​លើក​ច្រើន​សារ​ តែ​ធ្វើ​មិនបាន​សម្រេច។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ធ្វេសប្រហែស ដោយ​ឲ្យ​ឲ្យ​ Real រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នាទី​ទី​៣៤ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត​របស់​កំពូល​ខ្សែ​ប្រយុទ្ធ Ronaldo ។

​ចូល​ដល់​វគ្គ​ទី​២ ម្ចាស់​ផ្ទះ​នៅ​តែ​ព្យាយាម​វាយ​សម្រុក ហើយ​ធ្វើ​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​ទី​​៥០ ដោយ​​ខ្សែ​ការពារ Ivan Ramis។ ការ​ប្រកួត​មិន​ទាន់​បញ្ចប់​ទេ ​ពោល​​គឺ​ឈាន​ដល់​នាទី​ទី​៨៤ ទៅ​ហើយ ខ្សែ​ប្រយុទ្ធ ​Ronaldo បាន​តែត​មួយ​ក្បាល​រក​បាន​គ្រាប់​បាល់​ជ័យ​ជម្នះ​២-១ នេះ​តែ​ម្ដង។

​ងាក​ទៅ​គូ​​ចុង​ក្រោយ​គេ​នៃ​ព្រឹត្តិការណ៍ La Liga សម្រាប់​យប់​មិញ​វិញ​គឺ ក្រុម​បាត​តារាង​ Malagaត្រូវ​បាន​ក្រុម​ភ្ញៀវ​អ្នក​មាន​បុណ្យ​ Barcelona យក​ឈ្នះ​ ២-០​ ផុយៗ ដែល​ពីរ​គ្រាប់​នេះ​រក​បាន​ដោយ​ Luis Suarez នាទី​ទី​១៥ និង​ Philippe Coutinho​ នាទី​ទី​២៨ ៕

​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី