“A Wrinkle In Time” មិនអាចបំបាក់ "Black Panther” នៅ Box Office
- 2018-03-12 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“A Wrinkle In Time” មិនអាចបំបាក់ "Black Panther” នៅ Box Office
ចន្លោះមិនឃើញ
ភាពយន្ត "Black Panther” របស់ផលិតកម្ម Marvel នៅតែទទួលបានចំណាត់ថ្នាក់កំពូលលើតារាង Box Office ប្រចាំសប្ដាហ៍ថ្មី ដែលនេះជាសប្ដាហ៍ទី ៤ ហើយ។ ភាពយន្តថ្មីរបស់ Disney គឺ "A Wrinkle In Time” ដែលត្រូវបានគេចាត់ទុកថាជាភាពយន្តទំនងជារកចំណូលបានច្រើន ដោយសារមានការចូលរួមពីសំណាក់តារាល្បីៗដូចជា Oprah Winfrey និង Chris Pine ជាដើម ទទួលបានបរាជ័យខ្លាំងក្នុងសប្ដាហ៍ដំបូង ដោយរកចំណូលបានតែ ៣៣,៣លានដុល្លារតែប៉ុណ្ណោះ ខណៈភាពយន្តនេះចំណាយដើមទុនដល់ទៅជាង១០០លានដុល្លារ ដើម្បីផលិត។
សប្ដាហ៍នេះ "Black Panther” រកចំណូលបាន ៤១,១លានដុល្លារ សរុប ៥៦២លានដុល្លារចំពោះចំណូលតែនៅសហរដ្ឋអាមេរិក។ "Black Panther” នឹងក្លាយជាភាពយន្តដំបូងរបស់ Marvel ដែលរកចំណូលបានខ្ទង់ប៊ីលានដុល្លារ ដែលគ្មានតួអង្គ Iron Man។
បណ្ដាភាពយន្តរកចំណូលបានច្រើនជាងគេទាំង១០៖
១០. “Jumanji: Welcome to the Jungle” ប្រាក់ចំណូល ២,៨លានដុល្លារ
“Jumanji: Welcome to the Jungle” គឺជាភាពយន្តវគ្គថ្មី ដែលជាភាពយន្ត Remake ពីរឿង "Jumanji” បញ្ចេញកាលពីឆ្នាំ ១៩៩៥។ ភាពយន្តនេះចូលរួមសម្ដែងពីតារាល្បីៗដូចជា Dwayne Johnson, Nick Jonas, Karen Gillan និង Jack Black ជាដើម និយាយអំពីដំណើរផ្សងព្រេងរបស់ពួកគេក្រោយត្រូវស្រូបចូលទៅក្នុងវីដេអូហ្គេម។
៩. “Annihilation” ប្រាក់ចំណូល ៣,២លានដុល្លារ
ជាភាពយន្តដកស្រង់ចេញពីរឿងប្រលោមលោក បង្ហាញពីពិភពលោកជួបប្រទះនឹងការប្រែប្រួល ដែលធ្វើឲ្យជីវិតនៅតំបន់មួយផ្លាស់ប្ដូរទាំងស្រុង។
៨. “The Hurricane Heist” ប្រាក់ចំណូល ៣,២លានដុល្លារ
ជាភាពយន្តមួយនិយាយអំពីបេសកម្មរបស់ក្រុមចោរមួយក្រុម រៀបចំផែនការនិងប្លន់ខណៈព្យុះកំណាចកំពុងតែបោកបក់។
៧. “Death Wish” ប្រាក់ចំណូល ៦,៦លានដុល្លារ
តារាសម្ដែងជើងចាស់ Bruce Willis សម្ដែងជាវេជ្ជបណ្ឌិតវះកាត់ Dr. Paul Kersey ជាគ្រូពេទ្យចិត្តធម៌ម្នាក់ ប៉ុន្តែក្រោយមានហេតុការណ៍អាក្រក់មួយកើតឡើងទៅកាន់គ្រួសារលោក Paul សម្រេចចិត្តបំពេញបេសកកម្មលោកដើម្បីរកយុត្តិធម៌។
៦. “Peter Rabbit” ប្រាក់ចំណូល ៦,៨លានដុល្លារ
ជារឿងគំនូរជីវចល និយាយអំពីទន្សាយមួយក្បាលឈ្មោះ Peter សម្ដែងដោយ James Corden ជាទន្សាយកំហូចនិងលួចចូលចម្ការបន្លែដើម្បីស្វែងរកការ៉ុត។
៥. “Game Night” ប្រាក់ចំណូល ៧,៩លានដុល្លារ
មិត្តភ័ក្ដិមួយក្រុមបានចាប់ផ្ដើមលេងល្បែងមួយ ដែលតែងតែជួបជុំគ្នាលេងជាទម្លាប់ ប៉ុន្តែលើកនេះពួកគេបែរជាដឹងថាកំពុងតែដោះស្រាយអាថ៌កំបាំងនៃឃាតកម្មមួយទៅវិញ។
៤. “Red Sparrow” ប្រាក់ចំណូល ៨,២លានដុល្លារ
ភាពយន្តនេះជាស្នាដៃថ្មីមួយរបស់កំពូលតារាសម្ដែង Jennifer Lawrence សម្ដែងជាតួឆ្មាំស៊ើបអង្កេតរបស់ប្រទេសរុស្សី គោលដៅដំបូងសំខាន់របស់នាងគឺ ភ្នាក់ងាររបស់ C.I.A. ម្នាក់។
៣. “The Stangers: Prey at Night” ប្រាក់ចំណូល ១០,៥លានដុល្លារ
គ្រួសារមួយដែលស្នាក់នៅផ្ទះចល័តបានជួបជាមួយ មនុស្សឆ្កួត៣នាក់ដែលព្យាយាមធ្វើបាបពួកគេ។
២. “A Wrinkle In Time” ប្រាក់ចំណូល ៣៣,៣លានដុល្លារ
ជាភាពយន្តថ្មីរបស់ Disney បង្ហាញពីដំណើរផ្សងព្រេងរបស់ក្មេងស្រីម្នាក់ឈ្មោះ Meg និងប្អូនប្រុសនាងដើម្បីស្វែងរកឪពុកដែលបានបាត់ខ្លួន។
១. “Black Panther” ប្រាក់ចំណូល ៤១,១លានដុល្លារ
ជាភាពយន្តថ្មីពីផលិតកម្ម Marvel បង្ហាញពីដំណើរសាច់រឿងរបស់ T'Challa ស្ដេចនៃរាជាណាចក្រអាថ៌កំបាំង Wakanda ដែលប្រកបទៅដោយបច្ចេកវិទ្យាទំនើបៗ និងត្រូវប្រឈមមុខនឹងការដណ្ដើមអំណាចនៃជនខាងក្រៅម្នាក់ ដែលកើតមកពីកំហុសរបស់ឪពុក T'Challa។
បណ្ដា Trailer ភាពយន្តចំណូលថ្មី៖
អានអត្ថបទ៖
Black Panther បន្តបំបែកឯកត្តកម្មខណៈ Red Sparrow បង្ហាញខ្លួននៅ Box-Office
Black Panther ចំណូលខ្ទង់រយលានដុល្លារ បំបែកឯកត្តកម្មរឿងរកចំណូលច្រើនបំផុតខែកុម្ភៈ