លន់​ បញ្ញា៖ បើ​ល្បី​ដល់​ថ្នាក់​វ៉ៃ​គូរ​អន្តរជាតិ​ ដឹង​តែ​លុយ​ច្រើន​ហើយ​

  • 2018-03-14 10:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ លន់​ បញ្ញា​ ថា​ ចំពោះ​អាជីព​ប្រដាល់​នេះ​បើ​វ៉ៃ​ត្រឹម​គូរ​ជាតិ​និង​ជាតិ​ប្រាក់​តម្លៃ​ខ្លួន​បាន​ល្មម​នោះ​ទេ​ ប៉ុន្តែ​បើ​ដល់​ថ្នាក់​ប៉ះ​សុទ្ធតែ​អន្តរជាតិ​ហើយ​ នឹង​បាន​លុយ​ច្រើន​ចំណែក​ជីវភាព​ក៏​ធូរធារ​ដែរ។​

កីឡាករ លន់ បញ្ញា(ក្រហម)

លន់​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​គឺ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​តែ​មួយ​មុខ​គត់​ មិន​ខ្វល់​អ្វី​ទាំង​អស់​ ព្រោះ​រំពឹង​ថា​នៅ​ថ្ងៃ​ខាង​មុន​នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដូច​រៀមច្បង​មួយ​ចំនួន​ក្នុង​គុន​ខ្មែរ​ដែរ។​

កីឡាករ លន់ បញ្ញា(ក្រហម)

កីឡាករ​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​បន្ត​ថា​ ចំពោះ​អ្នក​ប្រដាល់​ដែល​វ៉ៃ​ត្រឹម​គូរ​ខ្មែរ​គ្នា​ឯង​តម្លៃ​ខ្លួន​បន្តិចបន្តួច​ទេ​ អាច​ថា​ល្មម​ចំពោះ​ការ​ហូបចុក​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​ឡើង​ដល់​ពិសេស​ ឬ​គូរ​បរទេស​រហូត​ហើយ​ នឹង​បាន​ប្រាក់​តម្លៃ​ខ្លួន​ច្រើន។​ អាច​និយាយ​បាន​ថា​ កម្រិត​ជីវភាព​ធូរធារ​ច្រើន​ ការ​ចាយ​ប្រចាំ​ថ្ងៃ​ និង​របស់​ប្រើប្រាស់​គឺ​គ្រប់គ្រាន់​ ជាក់ស្ដែង​ដូច​ជា​សិស្ស​ច្បង​របស់​គេ​ ម៉ឺន​ សុភា​ រឿង​ សោភ័ណ្ឌ​ និង​កីឡាករ​ដទៃ​ទៀត។​

កត្តា​ទាំង​នេះ​ហើយ​ បាន​ជំរុញ​ទឹក​ចិត្ត​របស់​ខ្លួន​ឲ្យ​ខំប្រឹង​ក្នុង​អាជីព​ឈឺ​ខ្លួន​នេះ​ ព្រោះ​ចង់​បាន​កេរ្តិ៍ឈ្មោះ​ និង​ជីវភាព​ល្អ​ជាង​នេះ​ដូច​ជើង​ខ្លាំង​រួម​អាជីព​ផ្សេងៗ​ទៀត។​

កីឡាករ លន់ បញ្ញា ផ្ដួល​ដៃ​គូរ

លន់​ បញ្ញា​ ជា​កីឡាករ​មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ កូន​សិស្ស​លោក​ ធន់​ សុភា​ ហើយ​បច្ចុប្បន្ន​ក៏​ជា​បេក្ខភាព​ម្នាក់​ប្រកួត​ពាន​រង្វាន់​ TV5 knock Out Series By Kcement និង​ជាប់​ទៅ​ជុំ​ទី២​ វគ្គ​១៦​នាក់​ចុង​ក្រោយ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​