បុរស​ម្នាក់​ចាយលុយ​រាប់​រយ​ដុល្លារ​ក្នុង​១ខែ​​ៗ ដើម្បី​​ឲ្យដូច Human Ken Doll

  • 2018-03-14 04:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ Jonny Dylan ដែល​កើត​នៅ​ទី​ក្រុង​ហុង​កុង បាន​ចំណាយ​​លុយ​​ជាង ៨០០ដុល្លារ​​ជា​រៀងរាល់​ខែ​ដើម្បី​កែប្រែ​រូបរាង​របស់​លោក​ឲ្យ​ដូច​ជា Human Ken Doll។

បើ​តាម​ការ​សម្ភាស​ជាមួយ Barcroft TV លោក Jonny បាន​និយាយ​ថា៖ "​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​៥​ឆ្នាំ ខ្ញុំ​ទទួល​បាន​តុក្កតា Ken ជា​លើក​ដំបូង។ វា​ជា​តុក្កតា Malibu Ken ដែលមាន​សក់​ពណ៌​ទង់ដែង ភ្នែក​ពណ៌​ខៀវ និង​មាន​រោម​ភ្នែក​ពណ៌​ខ្មៅ សម្បុរ​ស្រអែម​ជាមួយ​នឹង​រូបរាង​ស័ក្ដិសម​សង្ហា។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​តុក្កតា Ken ជា​លើក​ដំបូងភ្លាម ខ្ញុំ​បាន​ដឹង​ថា​ អ្វី​ទៅ​ជា​ភាព​ល្អ​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ ហើយក៏បាន​ដឹង​ខ្លួន​ឯង​ថា​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វីមួយ"។

លោក​ Jonny បាន​ចំណាយ​ថវិកា​ខ្ទង់រយដុល្លារ​ជា​រៀង​រាល់​ខែ​ទៅ​លើ​ការ​វះ​កាត់​នេះ ហើយ​លោក​នៅ​តែ​បន្ត​ការ​ចាក់​បំពេញ​មុខ​មាត់ រួម​ទាំង​ការ​ធ្វើ​ច្រមុះ​របស់​លោក​ឆាប់​ៗ​នេះ​ថែម​ទៀត។

បុរស​រូប​នេះ​បាន​និយាយ​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​នៅ​តែ​មិន​សូវ​ពេញ​ចិត្ត​ជាមួយ​ទំហំ​មាត់​របស់​ខ្ញុំ ខ្ញុំ​ចង់​បាន​ធំ​ជាង​នេះ។ ខ្ញុំ​ត្រូវ​បាន​ពេទ្យ​បដិសេធ​មិន​ចាក់​បំពេញ​ឲ្យ​ជា​ញឹកញាប់​ ព្រោះ​គាត់​គិត​ថា​បបូរមាត់​របស់​ខ្ញុំ​ធំ​ណាស់​ទៅ​ហើយ ហើយ​វា​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​បើ​សិន​ជា​ខ្ញុំ​ចាក់​បំពេញ​ថែម​ទៀត"។

បុរស​ចង់​បាន​រូបរាង​ដូច Human Ken Doll រូប​នេះ​បាន​ចាប់ផ្ដើម​ចាក់​បំពេញ​មុខ​មាត់​របស់​លោក​ តាំង​ពី​៣​ឆ្នាំ​មុន។ លោក​បាន​កែ​ប្រែ​មុខមាត់​​ឲ្យ​ដូច​ជា Ken Doll ដោយ​ប្ដូរ​ពណ៌​កែវ​ភ្នែក ចាក់​បំពេញ​មាត់ តុប​តែង​ផាត់​មុខ រួម​ទាំង​ឲ្យ​មាន​ស្បែក​ពណ៌​ខ្មៅ​ស្រអែម៕ ​

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម