ច្បាស់ហើយ! ដឹងពេលវេលាបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿន ដំបូងបង្អស់នៅកម្ពុជា
- 2018-03-16 06:53:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ! ដឹងពេលវេលាបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿន ដំបូងបង្អស់នៅកម្ពុជា
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៨ ហើយចាប់់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៣ ពោលគឺប្រើរយៈពេល៤ឆ្នាំ។ នេះបើយោងតាមស្មារតីនៃសិក្ខាសាលា ស្តីពីការចូលរួមវាយតម្លៃលទ្ធផលការសិក្សាហេតុផលបរិស្ថាន និងសង្គមពេញលេញនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់មន្រ្តីមន្ទីរអង្គភាពជំនាញជាប់ពាក់ព័ន្ធ និងលោកអភិបាលរងខេត្តទទួលបន្ទុក ព្រមទាំងម្ចាស់គម្រោងផងដែរ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
សូមជម្រាបថា ផ្លូវល្បឿនលឿននេះ មានប្រវែងជាង ១៩០គីឡូម៉ែត្រ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge Corporation ដែលចំណាយថវិកាជិត ១,៨ពាន់លានដុល្លារ៕