ប្ដីប្រពន្ធទោះឈ្លោះបែកផ្សែងម៉េចក៏ដោយ ហាមប្រើ៦ឃ្លានេះ បើមិនចង់ដាច់ដោចគ្នា
- 2018-03-16 10:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធទោះឈ្លោះបែកផ្សែងម៉េចក៏ដោយ ហាមប្រើ៦ឃ្លានេះ បើមិនចង់ដាច់ដោចគ្នា
ចន្លោះមិនឃើញ
ជីវិតក្រោយរៀបការហើយ មិនមែនមានតែរឿងផ្អែមល្ហែមនោះទេ ដូចពាក្យចាស់តែងពោលថា ចានក្នុងរាវលែងអីនឹងប៉ះទង្គិចគ្នា មិនខុសអីពីជីវិតគូរស់នៅជាមូយគ្នារាល់ថ្ងៃ គង់តែនឹងបញ្ហាជៀសមិនផុត ទោះព្យាយាមគេចយ៉ាងណាក៏ដោយ។ យ៉ាងណាក្ដី មិនថាមានរឿងថ្នាំងថ្នាក់ចិត្តប៉ុណ្ណា អន់ចិត្តយ៉ាងម៉េច ឈ្លោះគ្នាខ្លាំងស្ទើរបែកផ្ទះ ក៏ប្ដីប្រពន្ធមិនគួរបោះសម្ដីឲ្យគ្នាដូចខាងក្រោមឡើយ៖
**១. បើដឹងថាអ្នកបែបនេះទាំងពីដំបូងខ្ញុំមិនជ្រើសយកអ្នកទេ៖** មិនថាភាគីខាងប្រពន្ធ ឬប្ដីកុំប្រើពាក្យនេះដាច់ខាតពេលឈ្លោះគ្នា ព្រោះម្ខាងទៀតនឹងឈឺចាប់បំផុត តូចចិត្តខ្លាំងរកអ្វីប្រៀបពុំបានឡើយ។ មួយឃ្លានេះ បើភាគីខាងណាបានទទួលហើយ នឹងយល់ថាខ្លួនឯងមិនសក្ដិសមបន្តដំណើរជាមួយគ្នាទៀតទេ ព្រោះគ្មានតម្លៃអ្វីទៀតឡើយ។
២. នៅស្អាតប៉ុណ្ណឹងដែរមិនខ្វះទេអ្នកស្រលាញ់ខ្ញុំ ទោះអស់ពីអ្នកក៏ដោយ៖ មួយឃ្លានេះជាការបញ្ជោះឲ្យម្នាក់ទៀតខឹងកាន់តែខ្លាំង និងនិយាយដើម្បីយកឈ្នះ យកខ្សែលើ។ គូស្វាមី-ភរិយា គួរជៀសវាងមួយឃ្លានេះដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ បើមិនចង់បែកបាក់គ្នា។
៣. ជាកម្មពារខ្ញុំដែលយកអ្នកធ្វើជាគូ៖ ពេលប្ដីប្រពន្ធឈ្លោះគ្នា អាចមានភាគីខាងប្រុស ឬស្រីហ៊ានប្រើមួយឃ្លានេះ ពេលខឹងដល់កម្រិតកំពូល។ តែត្រូវចាំថា យើងមានកម្មជាមួយគ្នារួចហើយ ទើបបានមកជួបគ្នា ព្រោះជីវិតប្ដីប្រពន្ធមិនមែនអង្គុយតែសុខរហូត ហើយក៏ទុក្ខរហូតនោះទេ។ កុំព្រោះតែចង់ឈ្នះ ចង់ខ្សែលើ ហ៊ានប្រើពាក្យមួយឃ្លានេះឲ្យសោះ។
៤. ខ្ញុំចង់ឲ្យអ្នកចេញពីជីវិតខ្ញុំឥឡូវនេះ៖ ទទួលស្គាល់ថា ពេលខឹងហើយគ្មានអ្នកណាចង់ជួបមុខគ្នានោះទេ តែកុំដល់ថ្នាក់ដេញគ្នាចេញ។ មួយឃ្លានេះអាចភាគីណាប្រើ ដោយគ្មានបំណងក៏មានដែរ តែម្ខាងទៀតមិនយល់ដូច្នេះឡើយ គេនឹងយល់ថាគេគ្មានន័យអ្វីសម្រាប់មនុស្សជាទីស្រលាញ់ទៀតឡើយ។
៥. ការដៀលពូជពង្សវង្សត្រកូលគ្នា៖ ឈ្លោះគ្នាយ៉ាងណាក៏ដោយ ក៏មិនគួរដៀលដល់ពូជអម្បូរគ្នាដែរ វាមិនត្រឹមតែបង្ហាញពីកម្រិតសីលធម៌ទាបប៉ុណ្ណោះទេ តែអាចដុតកំហឹងឲ្យគ្នាកាន់តែខ្លាំងទ្វេដង។
៦. យើងប្រហែលអស់និស្ស័យជាមួយគ្នាហើយ៖ បើគិតថា អាចដោះស្រាយគ្នាបាន នៅមានផ្លូវបន្តទៅមុខទៀតហាមប្រើពាក្យមួយឃ្លានេះឲ្យសោះ។ ពាក្យនេះច្រើនតែឮពីអ្នកដែលធ្លាប់លែងលះគ្នា តែបើយើងនៅត្រូវការគ្នា ខ្វះគ្នាមិនបានកុំនិយាយអី ព្រោះអាចបញ្ចប់និស្ស័យនឹងគ្នាបាន។
សូមបញ្ជាក់ថា ៦ចំណុចខាងលើនេះ Sabay បានសាកសួរពីជីវិតប្ដីប្រពន្ធចំនួន៣គូ ហើយភាគច្រើនយល់ឃើញថា ឃ្លាខាងពិតជាមិនគួរប្រើមែនទោះឈ្លោះគ្នាខ្លាំងប៉ុណ្ណាក៏ដោយ៕
ចុចអាន៖
ប្ដីប្រពន្ធ បើប្រកាន់ចរិត៦យ៉ាងនេះរៀងខ្លួន កុំសង្ឃឹមរស់មានក្ដីសុខឲ្យសោះ
៦ឃ្លា បើហ៊ាននិយាយទៅស្វាមីរាល់ថ្ងៃ ដឹងតែប្ដីស្រលាញ់ខ្លាំងជាងកាលនៅក្រមុំទៀត
បើ Crush បង្ហាញទង្វើ៦យ៉ាងនេះ ចេញឲ្យឆ្ងាយពីជីវិតគេកាលណាកាន់តែល្អបំផុត