កាកា​ ប្រាប់​មូលហេតុ​កម្លាំង​ជើង​ទាត់​ខ្លាំង​ពេល​ប្រកួត​

  • 2018-03-19 02:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា​ កាកា​ កំពុង​បង្ហាញ​ទម្រង់​ប្រកួត​យ៉ាង​ល្អ​ជា​ពិសេស​នោះ​ វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​គូបូតា​តែ​ម្ដង​ ៤ដង​ផ្ដួល​ដៃ​គូរ​ឲ្យ​សន្លប់​ទាំង​៤ដង​ ក្បាច់​ដែល​កីឡាករ​រូប​នេះ​ប្រើ​បាន​ល្អ​ និង​ធ្ងន់​ៗ​នោះ​គឺ​កម្លាំង​ជើង។​

កីឡាករ កាកា​

កាកា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​សប្ដាហ៍​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ គឺ​មិន​សូវ​ជា​ពិបាក​ប្រកួត​ប៉ុន្មាន​ទេ​ ដោយ​សារ​ចប់​លឿន​ និង​មិន​សូវ​ជា​អស់​កម្លាំង​ច្រើន។​ ដោយ​សារ​ការ​ស្ទាបស្ទង់​គ្នា​លើសង្វៀន​ប៉ុន្មាន​ទឹក​រួម​មក​ អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​ ដឹង​ថា​ដៃគូ​រខ្សោយ​ជើង​ក្រោម​ ក៏​ព្យាយាម​ទាត់​ឲ្យ​ខូច​ និង​យក​ជ័យជម្នះ​តែ​ម្ដងទៅ។​

កាកា ផ្ដួល​ដៃគូរ​កន្លង

ទាក់ទិន​ទៅ​និង​ការ​ប្រើប្រាស់​ជើង​បាន​ល្អ​នា​ការ​ប្រកួត​កន្លង​មក​នេះ​ អ្នក​ប្រដាល់​វ័យ​១៩​ខាង​លើ​បន្ថែម​ថា​ គឺ​ហ្វឹកហាត់​ការ​ប្រើ​ជើង​ឲ្យខ្លាំង​ ដូច​ជា​រត់​យក​ទម្ងន់​ជើង​រហូត​ដល់​ទៅ​២០​គូឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ ព្រឹក​១០​គីឡូ​ និង​ថ្ងៃ​១០​គីឡូ។​ ក្រៅ​ពី​នេះ​ទៀត​ ទាត់​បាវ​សាក់​ឲ្យ​ច្រើន​ នោះ​កម្លាំង​ជើង​និង​ធ្ងន់​ល្អ​ហើយ។​

កីឡាករ​ កាកា​ ក្រហម

កាកា​ ជា​កូន​សិស្ស​លោក​គ្រូ​ សាន់​ សាយយ៉ាន់​ មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​ ៤ប្រកួត​ចុង​ក្រោយ​ឈ្នះ​ និង​ផ្ដួល​ដៃ​គូរ​ឲ្យ​សន្លប់​ទាំង​អស់​ ឥលូវ​ជាប់​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ជា​មួយ​កីឡាករ​ ឡុង​ ជិន។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី