ពាន​សូហ្វតេន្នីស​​​​ឆ្នាំ​នេះ ការ​ចំណាយ​ក៏​ច្រើន ប្រាក់​រង្វាន់​កប់

  • 2018-03-16 07:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​កីឡា​សូហ្វតេន្នីស​​​ពាន​សម្ដេច​ក្រឡា​ហោម ស ខេង លើក​ទី​៥ ​ឆ្នាំ​២០១៨ បាន​រក​ឃើញ​ជើងឯក​ និង​បាន​បញ្ចប់​ការ​ប្រកួត​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក ជា ប៊ុន​ហេង

​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​នេះ​លោក ជា ប៊ុន​ហេង អនុប្រធាន​ទី​១ របស់​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ចំណាយ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​ខាង​លើ​ច្រើន​គួរសម​ខ្ទង់​ប្រមាណ ៧ ទៅ ៨ ពាន់​ដុល្លា​រ​អាមេរិក​។ ចំណែក​ប្រាក់​រង្វាន់​វិញ​ត្រូវ​បាន​បែង​ចែក​ជា​២ កម្រិត​ ក និង ខ។

​​លោក​បញ្ជាក់​ថា សម្រាប់​ការ​ផ្ដល់​ប្រាក់​រង្វាន់​ច្រើន​ដល់​កីឡាករ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​អាច​ឲ្យ​ពួក​គេ​មាន​ទឹក​ចិត្ត​ ទាំង​ការ​ហ្វឹកហាត់ និង​ទឹក​ចិត្ត​ក្នុង​ការ​ប្រឹងប្រែង​ប្រកួត។ ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​គឺ​ចលនា​មួយ​ជួយ​​ជំរុញ​វិស័យ​កីឡា​នេះ​ឲ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​ខ្លាំង។

​ប្រាក់​រង្វាន់​សម្រាប់​កម្រិត​ «ក»

  • លេខ​១ ទឹក​ប្រាក់ ៨០​ម៉ឺន​រៀល

  • លេខ ២ ទទួល​បាន ៦០ ម៉ឺន​រៀល

  • លេខ ៣ ទទួល​បាន ៤០ ម៉ឺន​រៀល

  • លេខ ៤ ទទួល​បាន ២០ ម៉ឺន​

ប្រាក់​រង្វាន់​កម្រិត «ខ»

  • លេខ ១ ទទួល​បាន ៥០ ម៉ឺន​រៀល

  • លេខ ២ ទទួល​បាន ៤០ ម៉ឺន​រៀល

  • លេខ ៣ ទទួល​បាន ៣០ ម៉ឺន​រៀល

  • លេខ ៤ ទទួល​បាន ២០ ម៉ឺន​រៀល

​​ចំនួន​​ប្រាក់​រង្វាន់​​នៃ​ព្រឹត្តិការណ៍​ខាង​លើ​បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​ នឹង​​ប្រាក់​រង្វាន់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំ​២០១៨ ដែល​បង្កើត​ឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​គឺ​មាន​ប្រហាក់​ប្រហែល​គ្នា​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​