ឡុង​ ជិន​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គូបូតា​ ប៉ះ​អ្នក​ណា​ក៏​បាន​ដែរ​ស្វាគមន៍​ជា​និច្ច​

  • 2018-03-20 08:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​លេចធ្លោ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ឡុង​ ជិន​ ថា​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ពេល​ខាងមុខ​នេះ​ ប៉ះ​ឡាវ​ ឬ​ប៉ះ​ថៃ​រូប​ណា​ក៏​បាន​ដែរ​ ពោល​ស្វាគមន៍​ជា​និច្ច​ ហើយ​សង្ឃឹម​ខ្ពស់​ថា​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

កីឡាករ ឡុង ជិន

ឡុង​ ជិន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ថា​ក្នុង​ចំណោម​កីឡាករ​ថៃ​ និង​ឡាវ​ទាំង​៤នាក់​ ដែល​ធ្លាប់​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​កន្លង​មក​ មាន​តែ​ ឃុមភិឈិត​ ដែល​ជា​ជំនួប​ចុងក្រោយ​នេះ​ទេ​ ហាក់​តានតឹង​បន្តិច​ទម្រាំ​យក​ឈ្នះ​បាន។​ អាច​ថា​កីឡាករ​ដែល​ពិបាក​ប្រកួត​ជាង​គេ​ ក្នុង​ចំណោម​បេក្ខភាព​បរទេស​ទាំង​៤នាក់​នេះ។​ អ្នក​ប្រដាល់​ថៃ​ខាង​លើ​នេះ​ ខ្សោយ​ជើង​ក្រោម​ និង​ល្អ​ចាប់​ ហើយ​លឿន។​

កីឡាករ ឡុង ជិន

ប៉ុន្តែ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បើ​ជួប​គ្នា​ជា​មួយ​ ឃុមភិឈិត​ នឹង​ខំប្រឹង​ឲ្យ​ឈ្នះ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត។​ ចំពោះ​អ្នក​ផ្សេង​ទៀត​នោះ​ ក៏​មិន​ជា​បញ្ហា​ទេ​នៅ​ពេល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​នោះ។​

កីឡាករ ឡុង ជិន

ឡុង​ ជិន​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិន​ ៤ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ដៃ​គូរ​ឲ្យ​សន្លប់​ទាំង​អស់​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​ ឥលូវ​នេះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ហើយ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ត្រូវ​ជួប​កីឡាករ​រូប​ណា​ឡើយ​ រង់ចាំ​បេក្ខភាព​ដទៃ​ទៀត​ប្រកួត​បញ្ចប់​សប្ដាហ៍​នេះ​សិន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី