Bale ស៊ូ​ខ្លាំង​​ជិះ​យន្តហោះ​៣០​ម៉ោង​ ចម្ងាយ​ជាង​១ ២០០០​គ.ម ទៅ​លេង​ពាន​នៅ​ចិន

  • 2018-03-21 03:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale បាន​បង្ហាញ​ការ​តាំង​ចិត្ត​យ៉ាង​​មុតមាំ​ សម្រាប់​ជម្រើស​ជាតិ​វែល ដោយ​ចំណាយ​ពេល​រាប់​ម៉ោង​ហោះ​ទៅ​ប្រទេស​ចិន និង​ចេញ​មក​ហ្វឹកហាត់​ភ្លាម​ៗ​​មិន​តិច​ជាង​៤​ម៉ោង។

Bale បាន​ធ្វើ​ដំណើរ​ជាង ១ ២០០០​គ.ម ក្នុង​ជើង​ហោះហើរ​ចំនួន​៣ ដើម្បី​​ចូលរួម​ហ្វឹកហាត់​​លើក​ដំបូង​ក្រោម​ការ​ដឹង​របស់​គ្រូ​វែល​ថ្មី Ryan Giggs ដែល​កំពុង​នៅ​ទីលាន​ហាត់ Guangxi Sports Centre ប្រទេស​ចិន។ ក្នុង​ជើង​ហោះហើរ​ទាំង​​៣ ដំបូង​ Bale ត្រូវ​ហោះ​ពី​ទីក្រុង​ Madrid ទៅ​​ទីក្រុង​ឡុងដ៏ បន្ទាប់​មក​ចេញ​ពី​ឡុងដ៍​ទៅ​ខេត្ត Guangzhou ប្រទេស​ចិន រួច​បន្ត​ទៅ​ទីក្រុង​ Nanning។

កីឡាករ​របស់ Real Madrdi ទៅ​ប្រទេស​មហាអំណាច​អាស៊ី​ ដើម្បី​បំពេញ​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​វែល លេង​ពាន China Cup ដែល​ប្រទេស​៣​ផ្សេង​ចូល​រួម​ដូច​ជា ម្ចាស់​ផ្ទះ​ចិន អ៊ុយរុយហ្គាយ និង​ឆេក​។

ការ​មក​ដល់​របស់ Bale ក្នុង​តំបន់​ប្រកួត​ទីក្រុង Nanning មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់ ព្រម​ទាំង​មាន​អ្នក​គាំទ្រ​ចាំ​ស៊ីញេ​អាវ​ទៀតផង។ China Cup នឹង​ចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ស្អែក​នេះ​ រវាង​ម្ចាស់​ផ្ទះ​ចិន ជាមួយ​វែល ខណៈថ្ងៃ​បន្ទាប់ អ៊ុយរុយហ្គាយ ជួប​​ឆេក។ ប្រទេស​ណា​ដែល​ឈ្នះ​នឹង​ឡើង​លេង​ផ្ដាច់ព្រ័ត្រ​យក​ពាន​តែ​ម្ដង៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម