តិចទៅនឹកឃើញយកប្រេងកូឡាលាបបង្ហើយកូន ចប់និយាយលែងចេញបាត់

  • 2018-03-21 07:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​យក​ប្រេង​កូឡា​លាប​លើ​បង្ហើយ​ទារក​ គឺ​បង្ក​គ្រោះថ្នាក់​ជា​ច្រើន ដែល​ឪពុក​ម្ដាយ​មួយ​ចំនួន​មិន​ដែល​ដឹង​នោះ​ឡើយ ហើយ​ចេះ​តែ​ធ្វើ​តៗ​គ្នា​តាម​ចាស់​ៗ​តាំង​ពី​ដើម​មក។

បើ​តាម​លោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ធ្លាប់​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា ការ​យក​ប្រេង​កូឡា​បំពោក​លើ​បង្ហើយ​ទារក​នឹង​នាំ​មក​នូវ​គ្រោះថ្នាក់​ជា​ច្រើន​ដូចជា​៖ សារជាតិ​នោះ​អាច​ជ្រាប​ចូល​ដល់​ខួរក្បាល​កូន ឬ​អាច​ធ្វើ​ឲ្យ​ខូច​កោសិកា​ប្រសាទ​កូន​ដែល​អាច ឲ្យ​កូន​ល្ងង់​ទៅ​ថ្ងៃ​ក្រោយ ឬ​បណ្ដាល​ឲ្យ​មាន​ជា​អាចម៍​ក្របី ​ដែល​ធ្វើ​ឲ្យ​កូន​រមាស់​ក្បាល​ទៅ​ជា​យំ កាច​ខ្លាំង​ក៏​មាន។​ ​

រូបតំណាង

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា លើក​ឡើង​ថា​ទារក​មិន​ត្រូវ​បាន​ម្ដាយ​ហ៊ាន​ប៉ះពាល់​នៅ​តំបន់​បង្ហើយ​នោះ​ទេ​ កាន់​តែ​មិន​ហ៊ាន​កក់​សាប៊ូ​នៅ​បរិវេណ​នោះ​ទៀត ព្រោះ​ខ្លាច​ប៉ះពាល់​ខួរ​ក្បាល​កូន។ ក៏​ប៉ុន្តែ​បែរ​ជា​ហ៊ាន​យក​ប្រេង​កូឡា​ ដោយ​មិន​ដឹង​ថា​ មាន​ជាតិ​អ្វីខ្លះ​មក​បំពោក​នៅលើ​បង្ហើយ​នោះ​​ទៅ​វិញ។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​គ្រាន់​តែ​មូល​ហេតុ​ក្លិន​ក្រអូប ឬ​ឲ្យ​កូន​ដក​ដង្ហើម​ស្រួល ទារក​មិន​ចាំបាច់​ត្រូវការ​ប្រេង​កូឡា​មក​លាប​លើ​ក្បាល​ទារក​នោះទេ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម