ហេតុអ្វីកូរ៉េខាងត្បូងយកតែ Red Velvet ១ក្រុមគត់​ឲ្យទៅ​សម្ដែង​នៅកូរ៉េខាងជើង?

  • 2018-03-23 01:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​ ប្រារព្ធ​ឡើង​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ខាង​ត្បូង​ នឹង​លេច​រូប​រាង​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី។

ចូល​រួម​បង្ហាញ​ទស្សនីយភាព​សម្ដែង​នា​ថ្ងៃ​នោះ​មាន​តារា​ K-Pop ជា​ច្រើន​ ប៉ុន្តែ​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ មាន​តែ​ Red Velvet ទេ​ដែល​ជា​ក្រុម​ចម្រៀង​ក្នុង​ចំណោម​តារា​ចូលរួម​ទាំង​នោះ។

Red Velvet

ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ងឿងឆ្ងល់​ ថា​ហេតុ​អ្វី​ក្រុម​ការងារ​កម្មវិធី​ជ្រើស​ Red Velvet តែ​១​ក្រុម​ ខណៈ​ K-Pop មាន​ក្រុម​ចម្រៀង​ជា​ច្រើន​ផ្សេង​ទៀត​ល្បី​ឈ្មោះ​ដូចជា​ Girls' Generation និង​ TWICE ជា​ដើម។ ពេល​នេះ​ចម្ងល់​ទាំង​នោះ​ ត្រូវ​បាន​ស្រាយ​បំភ្លឺហើយ។

TWICE

ការ​ពិត​ ដោយសារ​ ប្រជាប្រិយភាព​របស់​ Red Velvet ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​សន្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់។ ឧទាហរណ៍​ជាក់ស្ដែង​ កីឡាការិនី​ជិះស្គី​លើ​ទឹក​កកជនជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​បាន​ច្រៀង​បទ​របស់​ Red Velvet មាន​ចំណងជើង​ថា​ "Ice Cream Cake" អំឡុង​ពេល​កំពុង​ហ្វឹកហាត់​ទៀត​ផង។

កីឡាការិនី​ជិះស្គី​លើ​ទឹក​កកជនជាតិ​កូរ៉េ​ខាង​ជើង​

ចម្ងល់​មួយ​ទៀត​នោះ​ គឺ​ថា​ហេតុ​អ្វី​ ក្រុម​ចម្រៀង​បុរស​ល្បី​ដូច​ BTS និង​ EXO​ មិន​មាន​មុខ​ក្នុង​កម្មវិធី​នេះ?

BTS
EXO

អ្នក​គ្រប់គ្រង​កម្មវិធី​នេះ​ម្នាក់​ ក៏​បាន​លើក​ឡើង​ដែរ​ថា នេះ​ក៏​ដោយសារ​កូរ៉េ​ខាង​ជើង​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ក្រុម​ចម្រៀង​ទាំង​នោះ​ បញ្ចេញ​មន្ត​ស្នេហ៍​ និង​បង្ហាញ​ទស្សនីយភាព​សម្ដែង​ខ្លាំង​ក្លា​ពេក​ អាច​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ជនជាតិ​នេះ​មាន​អារម្មណ៍​ជ្រួលច្របល់។

សរុប​សេចក្ដី​មក​ រាល់​ចម្ងល់​ទាំង​ឡាយ​ ត្រូវ​ស្រាយ​ហើយ​ពេល​នេះ​ ហើយ​ម្នាក់ៗ​ក៏​កំពុង​រង់​ចាំ​តាមដាន​ព័ត៌មាន​ផ្សេង​ៗ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ធំ​នេះដែរ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម