ការ​ប្រកួត​បវរ​កញ្ញា Miss Venezuela ត្រូវ​ពន្យារពេល​​ ក្រោយផ្ទុះរឿងដោះដូរខ្លួនប្រាណ

  • 2018-03-24 05:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​បវរ​កញ្ញា Miss Venezuela ត្រូវ​បាន​ពន្យារ​ពេលបណ្តោះអាសន្ន ដោយ​សារ​​អ្នក​ស៊ើប​អង្កេត​ក្នុង​តំបន់​កំពុង​តែ​ស្រាវជ្រាវ​ពី​ករណី​មួយ​ ពាក់ព័ន្ធ​នឹង​ការ​ទទួល​ប្រាក់​ពី​អ្នក​ជំនួញ និង​បុគ្គលិក​របស់​រដ្ឋាភិបាល​ជា​ថ្នូរ​ក្នុង​ការ​​ដោះដូរ​ផ្លូវ​ភេទ​។

ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​រៀបចំ​កម្មវិធី ក្រោយ​​​អ្នក​លេង​តាម​បណ្ដាញ​សង្គម​មាន​ការ​ខឹង​សម្បា ព្រោះតែអ្នក​ចូលរួម​ប្រកួត​​មុន​ៗបាន​ចោទ​ប្រកាន់​គ្នា​ដោយ​អាកប្បកិរិយា​មិន​សមរម្យ។

​ការ​ផ្ទុះ​កំហឹង និង​ជា​ព័ត៌មាន​ដ៏​ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​ខែ​នេះ គឺ​បណ្ដាល​មក​ពី​ក្រុម​អ្នក​ចូលរួម​ប្រកួត​មុនៗបាន​និយាយ​​ពាក្យ​ពេចន៍​មិន​សមរម្យ​ ថា​បេក្ខនារី​​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នោះ​បាន​ខំ​ប្រឹង​​សម្ញែង​ខ្លួន​របស់​ពួក​គេ​ក្នុង​ការ​យក​ឈ្នះ​ការ​ប្រកួត​នេះ​ ដោយ​​ហ៊ាន​​ឲ្យ​រូប​រាង​កាយ​របស់​ពួកគេ​ទៅ​ឲ្យ​អ្នក​ជំនួញ​ និង​មន្ត្រី​ពុករលួយ​មួយ​ចំនួន។

ទោះ​ជា​យ៉ាង​ណា អ្វី​ៗ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា រឿង​អាស្រូវ​មួយ​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រកួត​បវរ​កញ្ញា Miss Venezuela ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ ឬ​ក៏​អត់​នោះ​៕ ​​

ចុចអាន៖

​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម