របៀបមើល Apple Watch អាចដឹងច្បាស់ប្រភេទស៊េរី ១, ២ ឬ ៣ (មានវីដេអូ)
- 2018-03-28 07:54:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបមើល Apple Watch អាចដឹងច្បាស់ប្រភេទស៊េរី ១, ២ ឬ ៣ (មានវីដេអូ)
ចន្លោះមិនឃើញ
Apple Watch ជាប្រភេទនាឡិកាឆ្លាតវៃ ដែលកំពុងមានការពេញនិយមប្រើប្រាស់ ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន។ តែគ្រប់គ្នាប្រាកដជាមានភាពស្រពេចស្រពិល ដើម្បីមើលដឹងថាវាជាប្រភេទ Apple Watch ស៊េរី ១, ២ ឬ ៣។
លោក ផាត់ លីមហេង បុគ្គលិកផ្នែកលក់នៅហាងទូរសព្ទ សៀងលីន បានបង្ហាញរបៀបមើល Apple Watch ដែលអ្នកអាចមើលតាមសំបកខ្នងក្រោយ ដែលបង្ហាញច្បាស់ៗដោយសម្គាល់តាមអក្សរដែលក្រុមហ៊ុន Apple បានបោះមកស្រាប់។
តួអក្សរទាំងនោះអាចបង្ហាញឲ្យយើងដឹងថាជាប្រភេទ ស៊េរី ១, ២ ឬ ៣ ទំហំនៃនាឡិកា 38mm ឬ 42mm ប្រភេទលោហធាតុអាលុយមីញ៉ូមប្រភេទកញ្ចក់ដូចជា Ion-X Glassប្រភេទ GPS មុខងារការពារជម្រៅទឹក WR-50M (ដល់ជម្រៅ ៥០ ម៉ែត្រ)។
លើសពីនេះក៏មានបញ្ជាក់ពីប្រភេទខ្សែ Nike, Hermes ឬ Edition។ ចំពោះស៊េរី ១គឺមានរន្ធស្រូបសំឡេងតែ១ ស៊េរី ២ និង ៣មានរន្ធស្រូបសំឡេង ២ និងត្រង់ចំណុចស្កេនចង្វាក់បេះដូងមានភាពច្បាស់ជាងស៊េរី ១។
អ្នកក៏អាចឆែកមើលផ្នែកខាងក្នុងដូចទៅ និងទូរសព្ទ iPhone ផងដែររបៀបឆែកមើល Model Number ដើម្បីមើលដឹងជំនាន់នាឡិកា Apple Watch យើងចូលទៅកាន់ Setting > General > About ក្រឡេកមើលត្រង់លេខ Model ដែលសម្គាល់ថាជាស៊េរី ១, ២ ឬ ៣។
ឧទាហរណ៍លេខ Model សម្គាល់ស៊េរីខាងក្រោម ៖
ស៊េរី ៣ (GPS + Cellular) ឬStainless Steel និង Aluminum
ស៊េរី ៣ (GPS)
ស៊េរី ២ ប្រភេទ Stainless Steel និង Aluminum
ស៊េរី ១ ប្រភេទ Aluminum
ស៊េរី ១ ប្រភេទធម្មតា
ស៊េរី ១ ប្រភេទ Sport