ភ្ញាក់ផ្អើល​ ពេល​ដឹង​ប្រភព​សំឡេង​ដែលឮ ​ពេល​ចុចថត​រូប​លើ​ iPhone

  • 2018-03-28 07:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​ដែល​អ្នក​ចុច​ថត​រូប​លើ​ iPhone ឬ Screenshot លើ​កុំព្យូទ័រ​ Mac សំឡេង​ក្រឹក​ដែល​អ្នក​បាន​ឮ​នោះ​ តាម​ពិត​ជា​សំឡេង​​របស់​ម៉ាស៊ីន​ថត​រូប​ហ្វីល​​ Canon AE-1 ​ដែល​ផលិត​នៅ​អំឡុង​ឆ្នាំ​ ១៩៧០ និង ឆ្នាំ​ ១៩៨០។

សំឡេង​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​លើ​ iPhone ឬ Mac ​នៅ​ចុង​ឆ្នាំ​ ១៩៨០ ដោយ​លោក​ Jim Reekes ​វិស្វករ​​ផ្នែក​សំឡេង​នៅ​ Apple។ សំឡេង​នេះ​ត្រូវ​បាន​​ថត​ចេញ​ពី​កាមេរ៉ា​ AE-1 ដែល​លោក​ Reekes ទិញ​យក​​​មក​ប្រើ​ប្រាស់​តាំង​ពី​ពេល​រៀន​នៅ​មហាវិទ្យាល័យ។ ​វិស្វករ​រូប​នេះ​បាន​ប្រើ​ប្រាស់​​ការ​ថត​រូប​នៅ​ល្បឿន​យឺត​ ដើម្បី​អាច​បង្កើត​សំឡេង​នេះ​បាន។

លោក Jim Reekes

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍​ CNBC លោក​ Reekes បាន​និយាយ​ថា ៖ "គ្រប់​ពេល​ដែល​អ្នក​ថត​រូប​ដោយ​ប្រើ​ iPhone វា​គឺ​ជា​សំឡេង​កាមេរ៉ា​របស់​ខ្ញុំ។ វា​​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាំងកាំង​​​ដែរ ព្រោះ​​សូម្បី​មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​ដែល​ខ្ញុំ​ឬ​សំឡេង​​​ថត​រូប​ចេញ​ពី​ iPhone ខ្ញុំ​ងាក​មើល​ថា ​នរណា​លួច​កាមេរ៉ា​ខ្ញុំ​”។

Reekes បាន​ចាក​ចេញ​ពី​ Apple នៅ​ចុង​ឆ្នាំ​ ១៩៩០ ជា​ពេល​ដែល​ Apple នៅ​មិន​ទាន់​​ល្បី​ល្បាញ​នៅ​ឡើយ ហេតុ​នេះ​ទើប​មិន​ទទួល​បាន​លាភ​សំណាង​អ្វី​ច្រើន​ពី​ស្នាដៃ​ដែល​ខ្លួន​បង្កើត​សម្រាប់​ Apple៕​​​

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង