ម៉ន​ សាម៉េត​ ទៅ​ដល់​ទឹក​ថៃ​ហើយ​ ដើម្បី​ត្រៀម​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​

  • 2018-03-28 09:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ម៉ន​ សាម៉េត​ ថា​ ទៅ​ដល់​ទឹក​ដី​ថៃ​តាំង​ពី​រសៀល​ម្សិលមិញ​ម្ល៉េះ​ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​កីឡាករ​ម្ចាស់​ផ្ទះ​នា​ថ្ងៃ​ទី៣០​ ខែ​មីនា​ ឆ្នាំ​ ២០១៨​ខាង​មុខ​នេះ។​ កីឡាករ​មក​ពី​ព្រែកឯង​ខាង​លើ​បន្ត​ថា​ ការ​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ឯ​ប្រទេស​ថៃ​នោះ​មិន​អី​ទេ​ គឺ​សុខសប្បាយ​ធម្មតា។​

កីឡាករ​ ម៉ន​ សាម៉េត​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ Konkom Sor.Keawsuek​ ប្រភេទ​ទម្ងន់៥៧គីឡូក្រាម​ ក្នុង​កម្មវិធី​ប្រដាល់​ MX Muay Xtreme​ ថ្ងៃទី៣០​ ខែ​មីនា​ ឆ្នាំ​២០១៨​នៅ​ទីក្រុង​បាំងកក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម