គម្រោង​រោងចក្រ​ឡាន និង ម៉ូតូ​ ដែល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល នៅ​ខែ​មីនា ​​​​

  • 2018-04-02 03:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ខែ​មីនា ឆ្នាំ​ ២០១៨​ កន្លង​ទៅ គណៈ​កម្មាធិការ​វិនិយោគ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ “វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ជាច្រើន លើ​គម្រោង​វិនិយោគ​ចំនួន​១៤ សរុបទុន​ជាង ២៤០លាន​ដុល្លារ និង​បង្កើត​ការងារ​ជាង​១ម៉ឺន​កន្លែង។ ក្នុង​នោះ​មានគម្រោង​សំខាន់ៗ​ចំនួន ២ មាន​ជាប់ទាក់ទង​នឹង​​រថយន្ត និង ម៉ូតូ មាន​ដូច​ជា ៖

រូបតំណាង

- គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​កង់ និង​ម៉ូតូ។ គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន Da Chao Shong Composites Technology Cambodia Co., Ltd មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​បាវិត ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ២,៣៨ លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៥៧​ ន្លែង។

រូបតំណាង
  • គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត។ គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន INTERNATIONAL VCV INDUSTRY CO., LTD ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្រុង​មាន់ សង្កាត់​អូរបែកក្អម (អតីត​ភូម​ទឹកថ្លា សង្កាត់​ទឹកថ្លា) ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤,០៧ លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៨២០​ កន្លែង។

ក្រៅពីនេះ គឺជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​សាប៊ូ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង គម្រោង​បង្កើត​កសិដ្ឋាន​ដាំដំណាំ​កសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និង​គម្រោង​បង្កើត​រោង​ម៉ាស៊ីន​កិនស្រូវ​ជាដើម៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Kley Kley   អត្ថបទ ៖ សំភី