ក្រោយផ្ដាច់ខ្លួន១៦ឆ្នាំ​ពី​​វិស័យ​​ចម្រៀង ឥឡូវ​ឈិនឡុង​វិល​​មក​ជាមួយ​​អាល់ប៊ុម​ថ្មី

  • 2018-04-02 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្អាក​ពី​វិស័យ​ចម្រៀង​ ១៦​ឆ្នាំ​ ពេល​នេះ​កំពូល​តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ពិភពលោក​ Jackie Chan បាន​វិល​មក​ជាមួយ​អាល់ប៊ុម​ចម្រៀង​ថ្មី​ ដោយ​មាន​ការ​រៀប​ចំ​ជាពិសេស។

ផ្អែក​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​របស់​ ហុងកុង​ បាន​ឲ្យ​ដឹង​ថា​តារា​ប្រុស​បទពិសោធន៍​សិល្បៈ​ពេញ​ខ្លួន​ Jackie Chan ហៅ​ឈិន​ឡុង​ បាន​ត្រៀម​អាលប៊ុម​ចម្រៀង​ពិសេស​មួយ​ដែល​នឹង​ចេញ​ក្នុង​ខែ​សីហា​ខាង​មុខ បន្ទាប់​ពី​លោក​បាន​អវត្តមាន​ពី​ការងារ​ច្រៀង​អស់​រយៈ​ពេល​ជាង​ ១៦​ឆ្នាំ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​ថា​កូន​ប្រុស​របស់​លោក​ Jaycee Chan គឺ​ជា​អ្នក​ធ្វើ​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​នោះ។

ឈិនឡុង និង​កូន

ឈិន​ឡុង​ និយាយ​ថា​ អាល់ប៊ុម​ដែល​ជិត​ចេញ​នោះ​ លោក​បាន​រៀប​ចំ​អស់​រយៈ​ពេល​ ៣​ឆ្នាំ​ឯណោះ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី