អារ៉ាប៊ីសាអ៊ូឌីត ប្រកាសបិទសាលារៀន ជិត១ម៉ឺនខ្នង ក្រោមហេតុផលគួរឲ្យភ្ញាក់ផ្អើល
- 2018-04-03 07:37:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារ៉ាប៊ីសាអ៊ូឌីត ប្រកាសបិទសាលារៀន ជិត១ម៉ឺនខ្នង ក្រោមហេតុផលគួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ក្រសួងអប់រំអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសអំពីគម្រោងបិទសាលារៀនចំនួន ៩៥៥៣ខ្នង មុនការបើកបវេសនកាលឆ្នាំ២០១៩ក្រោយ។
មន្ត្រីក្រសួង បានឲ្យដឹងថា គម្រោងបិទសាលារៀនជាច្រើនកន្លែងនេះ គឺធ្វើឡើងក្រោយពីមានរបាយការណ៍បង្ហាញថា បច្ចុប្បន្នប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានសាលារៀនច្រើនហួសកម្រិតពេក ហើយសាលាខ្លះមានគ្រូតែ ៤-៦នាក់ និងសិស្សមិនដល់ ២០នាក់ផង។
មួយវិញទៀត សាលារៀនមួយចំនួនខ្វះខាតផ្នែកហិរញ្ញវត្ថុច្រើន ដោយតម្លៃចាយវាយលើកូនសិស្សម្នាក់អស់ជាង ៥ម៉ឺនដុល្លារឯណោះក្នុង១ឆ្នាំៗ។
សូមបញ្ជាក់ថា សព្វថ្ងៃ អារ៉ាប៊ីសាអ៊ូឌីតមានសាលារៀនរដ្ឋចំនួន ២៤០០០ខ្នង ពាសពេញប្រទេស៕
ចុចអាន៖