Donghae, Eunhyuk និង Seungri នឹង​មាន​វត្តមាន​រួម​គ្នា​ នៅ​ប្រទេស​រុស្សី​

  • 2018-04-06 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តារា​ចម្រៀង Seungri ត្រូវ​បាន​ឲ្យ​ដឹង​ថា នឹង​មាន​វត្តមាន​​ជា​ពិសេស​នៅ​ប្រទេស​រុស្សី​ក្នុង​កម្មវិធី “Let’s Eat Dinner Together.” របស់​ទូរទស្សន៍ JTBC។

ហើយ​កាល​ពី​ពី​ថ្ងៃ​ទី ០៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា សមាជិក​ក្រុម​ Super Junior តារា​ចម្រៀង Donghae និង Eunhyuk ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​មួយ​នេះ​ផង​ដែរ។

ជាមួយ​នឹង​ពិធី​ករ Lee Kyung Kyu និង Kang Ho Dong តារា​កិត្តិយស​ទាំង​៣​រូប​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Vladivostok នៃ​ប្រទេស​រុស្សី និង​ត្រូវ​ដើរ​តាម​ភូមិ​ស្រុក​នៅ​ទី​នោះ​ដើម្បី​ស្វែង​រក​នរណា​ម្នាក់​ដែល​នឹង​អញ្ជើញ​ពួក​គេ​ញ៉ាំ​​អាហារ​ពេល​ល្ងាច​ និង​ជជែក​គ្នា​លេង។

វគ្គ​ថ្មី​ដែល​មាន​វត្តមាន​តារា​ល្បី​ទាំង​៣​រូប​នេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៨​នេះ៕

ចុចអាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម