ក្រុមហ៊ុន​ជប៉ុនដាក់​​មួយ​ម៉ាត់​ ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្តស្វ័យ​​ប្រវត្តិ​អាមេរិក

  • 2018-04-09 04:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លេចធ្លាយ​ជា​ច្រើន​តាម​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​សហរដ្ឋអាមេរិក ខុស​ពី​ប្រទេស​ជប៉ុន​ដែល​កំពុង​សម្ងំ​ដុតដៃដុតជើង​អភិវឌ្ឍ​ស្រដៀង​គ្នា​និង​គ្មាន​ការ​បង្ហើប​ជា​សាធារណៈ​អ្វី​ឡើយ។​ បើ​យោង​តាម​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Preferred Networks លោក Daisuke Okanohara បាន​សង្កត់​ធ្ងន់​ថា​ទង្វើ​របស់​អាមេរិក គ្រាន់​ជា​យុទ្ធសាស្ត្រ​រំអុក​ទីផ្សារ​ទុក​ជា​មុន​តែ​ប៉ុណ្ណោះ។

លោក Okanohara បាន​មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​មើល​មិន​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​ការ​អភិវឌ្ឍ​រថយន្ត​បើក​ស្វ័យប្រវត្តិ​រវាង​អាមេរិក​និង​ជប៉ុន​ឡើយ គ្រាន់​ប្រទេស​នីមួយៗ​ឈរ​លើ​ចក្ខុវិស័យ​ខុស​ប្លែក​ពី​គ្នា"

លោក​បន្ថែម៖ "ជា​ឧទាហរណ៍​កំណើន​ប្រជាជន​វ័យ​ចំណាស់​នៅ​ជប៉ុន​មាន​ការ​កើន​ឡើង​ឆាប់​រហ័ស ហើយ​ភាគ​ច្រើន​ពួក​គាត់​ក៏​ប្រើប្រាស់​រថយន្ត​ជា​មធ្យោបាយ​ដឹក​ជញ្ជូន ដោយ​យើង​សង្កេត​ឃើញ​តួ​លេខ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ខ្លាំង​ដោយ​សារ​តែ​អ្នក​បើកបរ​វ័យ​ចំណាស់ ត្រង់​ចំណុច​នេះ​យើង​ក៏​ចូល​ខ្លួន​បំពេញ​តម្រូវការ​យានយន្ត​ស្វ័យប្រវត្តិកម្ម​និង​ប្រព័ន្ធ​ជំនួយ​ជាន់​ខ្ពស់ (ADAS) ដើម្បី​ឲ្យ​ប្រាកដ​ពី​សុវត្ថិភាព​និង​ភាព​ដែល​អាច​ទុក​ចិត្ត​បាន​លើ​ការ​បើកបរ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម