ទឹក​ភ្នែក​ហើយ! iOS 11.3 មាន​បញ្ហា​ច្រើន​មិន​ស្ទើរ ចង់ទម្លាក់ Version ក៏មិនបានទៀត

  • 2018-04-09 04:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​កាល​ពី​សប្ដាហ៍​មុន​ iOS 11.3 ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដំឡើង​ជា​ផ្លូវ​ការ​ ដែល​មាន​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ និង​បន្ថែម​មុខងារ​ថ្មី​ខ្លះ។ យ៉ាងណាក្ដី​​នៅ​លើ​ iOS ជំនាន់​ចុង​ក្រោយ​នេះ​ ​មាន​អ្នក​ប្រើ​ប្រាស់​មិន​តិច​ទេ​ បាន​រាយការណ៍​ពី​បញ្ហា​មិន​ប្រក្រតី។

ផ្អែក​តាម​វិបសាយ​ Apple Insider ឲ្យ​ដឹង​ថា​ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​អះអាង​ថា​ iOS 11.3 ធ្វើ​ឲ្យ​ឧបករណ៍​របស់​ពួក​គេ​ឆាប់​អស់​ថ្ម​ជាង​មុន និង​ខ្លះ​ទៀត​ត្អូញត្អែរ​លើ​បញ្ហា​បង្ហាញ​រូបភាព​ ដូច​ជា​​ការ​បាត់​ Keyborad ជា​ដើម។

បន្ថែម​ពី​នេះ​​ក៏​មាន​បញ្ហា​ទាក់ទង​នឹង​ការ​ភ្ជាប់​ Bluetooth ជា​ពិសេស​ជា​មួយ​កាស​ Airpod, បញ្ហា​លើ​ការ​ Streaming, បញ្ហា​ User Interface ក្នុង​កម្មវិធី​ Apple Music, បញ្ហា​នៅ​ពេល​​កែ​សម្រួល​ទីតាំង​កម្មវិធី​លើ​ Homescreen, បញ្ហា​ Gesture Control លើ​ iPhone X និង មិន​អាច​ប្រើ​ប្រាស់​តួ​អក្សរ​ពិសេស​មួយ​ចំនួន។

បញ្ហាលើ Homescreen

គួរ​ឲ្យ​សោក​ស្ដាយ​នោះ​គឺ​ ម្ចាស់​ iPhone ដែល​ប្រើ​ iOS 11.3 មិន​អាច​ធ្វើ​ការ​ Downgrade ត្រឡប់​ទៅ​ iOS 11.2.6 បាន​​នោះ​ទេ ដោយ​សារ​តែ​ Apple បាន​​បិទ​ចោល​នូវ​ Server នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​នេះ។

ជា​មួយ​បញ្ហា​​ដែល​​កើត​មាន​ច្រើន​​ខុស​ពី​ធម្មតា​បែប​នេះ រួម​ទាំង​បិទ​មិន​ឲ្យ​ទម្លាក់​ Version ទៀត​នោះ​ Apple ប្រហែល​ជា​ត្រូវ​បង្ខំ​ចិត្ត​បញ្ចេញ​ iOS 11.3.1 ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ Apple កំពុង​ធ្វើ​ការ​លើ​ iOS 11.4 ដែល​មាន​ផ្ដល់​មុខងារ​​ថ្មីៗ​​រួម​មាន​ AirPlay 2៕​

ចុចអាន៖

ប្រភព៖ AppleInsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម