ឈិន​ឡុង បញ្ចេញ​ឃ្លីប​​ខ្លី​​នៃ​បទ​ចម្រៀង​ថ្មី​ ពីរោះ​លន្លង់លន្លោច (វីដេអូ) ​

  • 2018-04-11 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​តារា​ចម្រៀង​ដ៏​ល្បី Jackie Chan ដែល​គ្រប់​គ្នា​ហៅ​ថា ឈិន​ឡុង​នោះ បាន​ចេញ​ឃ្លិប​បទចម្រៀង​ថ្មី​មួយ​ក្នុង​អាល់ប៊ុម​ថ្មី​របស់​លោក។ តារា​សម្ដែង Jackie Chan ទទួល​បាន​ភាព​ល្បីល្បាញ​ជាមួយ​នឹង​ការ​សម្ដែង​​សិល្បៈ​គុន​បុរាណ​ចិន​របស់​លោក ហើយ​ថ្មី​ៗ​នេះ លោក​គ្រោង​នឹង​ចេញ​អាល់ប៊ុម​បទ​ចម្រៀង​ថ្មី​ក្រោយ​ផ្អាក​អាជីព​មួយ​នេះ​អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ​នោះ។

បើ​តាម​គណនី Instagram របស់​តារា​រូប​នេះ​ផ្ទាល់​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​នៃ​បទ​ចម្រៀង​ថ្មី​របស់​លោក​នេះ​មាន​ចំណង​ជើង​ថា “物是人非- Wu Shi Ren Fei” ហើយ​ខាង​ក្រោម​​វីដេអូ​នោះ លោក​បាន​សរសេរ​ថា៖ "គំរូ​នៃ​បទ​ចម្រៀង​ថ្មី​របស់​ខ្ញុំ​ផ្ញើ​ជូន​ចំពោះ​មិត្ត​របស់​ខ្ញុំ, គ្រួសារ​ខ្ញុំ និង​បង​ប្អូន​ប្រុស​របស់​ខ្ញុំ​ដែល​មិន​មាន​វត្តមាន​នៅ​ទីនេះ"។

A sample of my new song dedicated to my friends, family, and brothers who are not here today. “物是人非- Wu Shi Ren Fei”

A post shared by Jackie Chan (@jackiechan) on

គួរ​រម្លឹក​ដែរ​ថា អាល់ប៊ុម​បទ​ចម្រៀង​ថ្មី​របស់​តារា​សម្ដែង Jackie Chan នឹង​ចេញ​ជា​ផ្លូវ​ការ​​ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ ខាង​មុន​នេះ៕

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី