ឃើញ​វីដេអូ Review ឡាន SUV ៥កៅអី​នេះ​ហើយ អាច​បាក់​ចិត្ត​ស្រឹប​ហ្មង

  • 2018-04-12 08:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច Sabay ទើប​នឹង​បង្ហោះ​វីដេអូ Review ឡាន Hyundai Tucson សេរ៊ី ២០១៨ ដែល​ជា​ប្រភេទ​ឡាន SUV ៥កៅអី ហើយ​តាម​រយៈ​វីដេអូ​នេះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ត្រង់​រូបរាង​របស់​ឡាន រួម​ផ្សំ​ជាមួយ​បច្ចេកវិទ្យា​ទំនើបៗ​មួយ​ចំនួន។

ក្រៅ​ពី​រូបរាង​ស្អាត បូក​រួម​នឹង​តម្លៃ​សមស្រប​សម្រាប់​ជីវភាព​ប្រជាជន​ខ្មែរ​ផង​នោះ Hyundai ក៏​បាន​រៀបចំ​កម្មវិធី​ពិសេស គឺ​ការ​បើក​សាកល្បង​រថយន្ត Hyundai Tucson 2018 និង Hyundai Santa Fe 2018 រៀង​រាល់ ១ខែ​ម្ដង រយៈពេល ៣ខែ នៅ Garden Cityដើម្បី​ឲ្យ​អតិថិជន​យល់​ពី​រថយន្ត​កាន់​តែ​ច្បាស់ មុន​នឹង​សម្រេច​ចិត្ត​ទិញ។

កម្មវិធី​បើក​សាកល្បង​នេះ បាន​ចាប់​ផ្ដើម ២ខែ រួច​មក​ហើយ ដោយ​ចុង​ខែ​មេសា​ជា​លើក​ចុង​ក្រោយ រីឯ​អ្នក​ចូលរួម​ក្នុង​កម្មវិធី ហើយ​បង្ហោះ​រូប​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នឹង​មាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​មើល​ការ​ប្រកួត World Cup 2018 នៅ​រុស្សី​ទៀត​ផង។

ដើម្បី​មាន​ឱកាស​បើក​សាក​ល្បង​ឡាន​ទាំង ២ខាង​លើ អ្នក​គ្រាន់​តែ​ផ្ញើ​សារ​ទៅ​ផេក​ហ្វេសប៊ុក Hyundai-Cambodia ក្រុម​ការងារ​នឹង​ទាក់​ទង​ទៅ​អ្នក ហើយ​រាល់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ Hyundai ជា​អ្នក​រ៉ាប់រង។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Hyundai-Cambodia

អត្ថបទ៖ វិទូ