“A Quiet Place” ត្រលប់​មក​ជាប់​ចំណាត់​ថ្នាក់​កំពូល​ Box Office ក្នុង​សប្ដាហ៍​ថ្មី!

  • 2018-04-23 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​រន្ធត់​ "A Quiet Place” បាន​ត្រលប់​មក​កាន់​ចំណាត់​ថ្នាក់​កំពូល​វិញ​ក្រោយ​ពី​ចាញ់​ប្រផឹតប្រផើយ​ជា​មួយ​រឿង "Rampage” កាល​ពី​សប្ដាហ៍​មុន​ នៅ​តារាង​ Box Office។ ដោយ​សារ​តែ​ភាពយន្ត​ខ្នាត​យក្ស "Avengers: Infinity Wars” នឹង​ចាប់​ដាក់​បញ្ចាំង​ឆាប់ៗ​នេះ ដូច្នេះ​ហើយ​ទើប​មិន​មាន​ភាពយន្ត​បញ្ចេញ​ច្រើន​នោះ​ទេ ក្នុង​សប្ដាហ៍​នេះ​គឺ​មាន​តែ​រឿង "I Feel Pretty” និង "Super Troopers 2” ជា​ដើម​ ដោយ​ទទួល​បាន​ការ​គាំទ្រ​គួរ​សម។

ឈុត​មួយ​ពី​ក្នុង​រឿង "A Quiet Place"
ឈុត​មួយ​ពី​ក្នុង​រឿង "Rampage"

កាល​ពី​សប្ដាហ៍​មុន​ភាពយន្ត Rampage ទទួល​បាន​លេខ​កំពូល​ដោយ​រក​បាន​ទឹក​ប្រាក់ ៣៤,៥​លាន​ដុល្លារ ប៉ុន្តែ​សប្ដាហ៍​នេះ​រក​បាន​តែ ២១​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ចាញ់​ភាពយន្ត "A Quiet Place” រក​ចំណូល​បាន ២២​លាន​ដុល្លារ។

នេះ​ជា​ចំណាត់​ថ្នាក់​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១០. “Isle of Dogs” ប្រាក់​ចំណូល ៣,៤​លាន​ដុល្លារ

និយាយ​អំពី​ដំណើរ​ផ្សងព្រេង​របស់​ក្មេង​ប្រុស​ជនជាតិ​ជប៉ុន​ម្នាក់ ស្វែង​រក​ឆ្កែ​របស់​ខ្លួន​ដែល​បាត់។

៩.​ “Traffik” ប្រាក់​ចំណូល ៣,៩​លាន​ដុល្លារ

គូរ​ស្នេហ៍​មួយ​គូ​ចំណាយ​ពេល​ចុង​សប្ដាហ៍​ជាមួយ​គ្នា នៅ​តាម​ដង​ភ្នំ​ដែល​ប្រមូល​ផ្ដុំ​ដោយ​ជើង​ការ​ជិះ​ម៉ូតូ​ជា​ច្រើន​។ អ្នក​ទាំង​ពីរ​នឹង​ជួប​ប្រទះ​នឹង​រឿង​រ៉ាវ​គ្រោះ​ថ្នាក់​ជា​ច្រើន​ នឹក​ស្មាន​មិន​ដល់។

៨. “Black Panther” ប្រាក់​ចំណូល ៤,៦​លាន​ដុល្លារ

ជា​ភាពយន្ត​ថ្មី​ពី​ផលិតកម្ម Marvel បង្ហាញ​ពី​ដំណើរ​សាច់​រឿង​របស់ T'Challa ស្ដេច​នៃ​រាជាណាចក្រ​អាថ៌កំបាំង​ Wakanda ដែល​ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដណ្ដើម​អំណាច​នៃ​ជន​ខាង​ក្រៅ​ម្នាក់ ដែល​កើ​ត​មក​ពី​កំហុស​របស់​ឪពុក T'Challa។

៧. “Blockers” ប្រាក់​ចំណូល ៧​លាន​ដុល្លារ

ឪពុក​ម្ដាយ​បី​គូ ព្យាយាម​បញ្ឈប់​កូន​ស្រី​ខ្លួន​កុំ​ឲ្យ​រួម​ភេទ​នៅ​ក្នុង​រាត្រី Prom Night។

៦. “Ready Player One” ប្រាក់​ចំណូល ៧,៥​លាន​ដុល្លារ

នៅ​ពេល​ដែល​កំពូល​អ្នក​ផលិត​ពិភព​ VR ហៅ​ថា the OASIS បាត់​បង់​ជីវិត​ លោក​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់ OASIS ទាំង​អស់​ស្វែង​រក​វត្ថុ​មួយ​ឈ្មោះ​ថា Easter Egg ដែល​អាច​ឲ្យ​អ្នក​ឈ្នះ​នោះ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​របស់​លោក។

៥. “Truth or Dare” ប្រាក់​ចំណូល ៧,៩​លាន​ដុល្លារ

ក្រុម​សិស្ស​មួយ​ក្រុម​បាន​លេង​ល្បែង Truth or Dare ជា​លក្ខណៈ​ធម្មតាៗ ក៏​ប៉ុន្តែ​ស្រាប់​តែ​មាន​រឿង​ចម្លែក​មួយ​កើត​ឡើង​ដែល​សម្លាប់​អ្នក​លេង​ទាំង​នោះ​ម្ដង​មួយៗ។

៤. “Super Troopers 2” ប្រាក់​ចំណូល ១៤,៧​លាន​ដុល្លារ

ជា​ភាពយន្ត​កំប្លែង​និយាយ​អំពី​ក្រុម​ប៉ូលិស​ដែល​ប្រចាំ​ការ​នៅ​ តាម​ព្រំដែន​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក ខណៈ​ពួកគេ​មាន​គម្រោង​ផលិត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​តំបន់​នោះ។

៣. “I Feel Pretty” ប្រាក់​ចំណូល ១៦,២​លាន​ដុល្លារ

នារី​ម្នាក់​ដែល​ធ្លាប់​តែ​ប្រឈម​មុខ​នឹង​​ការ​យល់​ឃើញ​ថា​ខ្លួន​មាន​សម្រស់​មិន​ស្អាត តែ​ប្រែ​ជា​យល់​ថា​ខ្លួន​ស្អាត​ទៅ​វិញ​ទាំង​មិន​មែន​ការ​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់។ អីចឹង​តើ​ជីវិត​របស់​នាង​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ?

២.​ “Rampage” ប្រាក់​ចំណូល ២១​លាន​ដុល្លារ

គ្រួ​សារ​មួយ​តម្រូវ​ឲ្យ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ ដោយ​សារ​តែ​មាន​សត្វ​ចម្លែក​ម្យ៉ាង​តាម​សម្លាប់​មនុស្ស​តាម​រយៈ​សំឡេង។

១. “A Quiet Place” ប្រាក់​ចំណូល ២២​លាន​ដុល្លារ

នៅ​ពេល​ដែល​សត្វ​​៣​ប្រភេទ​បាន​ប៉ះពាល់​ជាមួយ​សារជាតិ​គីមី​មួយ​ប្រភេទ បាន​ធ្វើ​សត្វ​ទាំង​នោះ​ក្លាយ​ជា​សត្វ​សាហាវ និង​ព្យាយាម​បំផ្លាញ​ទីក្រុង Chicago។

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ