កាកា​ និង​ ឡុង​ ជិន​ និយាយ​អ្វី​ខ្លះ​ពី​គ្នា​មុន​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​សុក្រ​នេះ

  • 2018-04-26 03:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ដែល​កំពុង​មានការចាប់​អារម្មណ៍​ខ្លាំង​ កាកា​ និង​ ឡុង​ ជិន​ ប្រាប់​ពី​ចំណុច​ខ្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ នៅ​យប់​ថ្ងៃ​សុក្រ​ស្អែក​ឯ​សង្វៀន​បាយ័ន។​

កីឡាករ កាកា​

កាកា​ ប្រាប់​ថា​ ឡុង​ ជិន​ ជា​កីឡាករ​ល្អ​មួយ​រូប​ គេ​ល្អ​ទាត់​ គេ​ល្អ​កែង​ និង​ជា​ពិសេស​ដើរ​ចូល​វ៉ៃ​រហូត​ ខណៈ​កម្លាំង​ក៏​ល្អ​ថែម​ទៀត​ កែង​ដែល​ប្រើ​បាន​ល្អ​កន្លង​មក​នោះ​គឺ​កែង​ខាង​ក្នុង​ ហើយ​សម្រាប់​ការ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ មិន​ហ៊ាន​ថា​យ៉ាង​ណា​ទេ​ គឺ​មាន​តែ​ប្រឹង​ហ្វឹកហាត់​ប៉ុណ្ណោះ។​

កីឡាករ​ ឡុង​ ជិន​

ចំណែក​កីឡាករ​ទើប​ឡើង​ថ្វីដៃ​ ឡុង​ ជិន​ វិញ​ក៏​ប្រាប់​ដែរ​ថា​ ដៃគូ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាង​លើ​នេះ​ រឹងមាំ​ ពូកែ​ចាប់​ ហើយ​ចូល​ចិត្ត​វ៉ៃ​ មួយ​ ពីរ​ រួច​ទាត់​កាប់​ជើង​ក្រោម​ ការ​ជួប​គ្នា​ស្អែក​នេះ​ នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​

ឡុង ជិន និង​ កាកា

វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​ ៥៧​គីឡូក្រាម​ ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ហើយ​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ក្នុង​នោះ​ កាកា​ ប៉ះ​ជា​មួយ​ ឡុង​ ជិន​ ពួកគេ​ប្រកួត​ចាប់​ពី​ម៉ោង​ ៧យប់​តទៅ។ ម្ចាស់​ខ្សែក្រវាត់​ បាន​ទឹក​ប្រាក់​ ៦០០០​ដុល្លារ​ លេខ២​ ៣០០០ពាន់​ដុល្លារ​ លេខ៣​ ១០០០​ដុល្លារ​ និង​លេខ៤​ ៥០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម