Huawei បង្ខំចិត្តបោះបង់ប្រព័ន្ធ Android ក្រោយអាមេរិកតាមរំអុកឥតឈប់ឈរ
- 2018-04-30 01:18:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei បង្ខំចិត្តបោះបង់ប្រព័ន្ធ Android ក្រោយអាមេរិកតាមរំអុកឥតឈប់ឈរ
ចន្លោះមិនឃើញ
ថ្វីបើប្រព័ន្ធ Android ឈរឈ្មោះលំដាប់កំពូលមានអ្នកប្រើប្រាស់ច្រើនបំផុតក្នុងលោកក្តី ប៉ុន្តែមានក្រុមហ៊ុនយក្សជាច្រើនត្រូវរាថយ ងាកមកបង្កើត OS ថ្មីដោយខ្លួនឯង។ កន្លងទៅ SAMSUNG បានព្យាយាមអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Tizen ដាក់ឲ្យប្រើប្រាស់លើត្រកូលស្មាតហ្វូនមួយចំនួន។
ឥឡូវដល់វេន Huawei ម្តង ផ្អែកតាមរបាយការណ៍ពី South China Morning Post ថា ក្រុមហ៊ុនយក្សប្រទេសចិននេះ នឹងបោះបង់ចោលប្រព័ន្ធ Android ក្នុងពេលខាងមុខ។
ដើមចមនៃបញ្ហា ដោយសារ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន កន្លងទៅធ្លាប់បញ្ជាឲ្យក្រុមហ៊ុនចិន ZTE ដែលទទួលការផ្គត់ផ្គង់ Android OS ពីក្រុមហ៊ុនអាមេរិក Google ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់។ សម្រាប់ Huawei ទោះមិនផ្តោតខ្លាំងលើភាពតានតឹងរវាងប្រទេសទាំងពីរ ក៏តែងតែបង្កើតនូវបច្ចេកវិទ្យាដោយខ្លួនឯង ដូចជាបន្ទះឈីប Hisilicon ដែលមានប្រើសឹងលើស្មាតហ្វូន Huawei គ្រប់ម៉ូឌែល។
យោងតាមប្រភព គម្រោងបង្កើតប្រព័ន្ធប្រតិបត្តិការថ្មី នឹងស្ថិតក្រោមការអភិវឌ្ឍដោយស្ថាបនិក Huawei លោក Ren Zhengfei គ្រាន់ទំនងមិនទទួលបានភាពល្បីល្បាញខ្លាំងដូច Android ដរាបណាគ្មានការគាំទ្រពីភាគីទីបីនៅខាងក្រៅ។ ប៉ុន្តែក៏បន្តដាក់ឲ្យប្រើប្រាស់នូវកម្មវិធីនិងសេវាកម្មរបស់ Google មួយផ្នែកធំដដែល ទោះបីស្មាតហ្វូននោះដំណើរការលើ OS ផ្ទាល់ខ្លួនក៏ដោយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ទីបំផុត OPPO F7 ដាច់ចិត្តចេញលក់នៅទីផ្សារខ្មែរ ផ្លូវការហើយ
Red Magic ស្មាតហ្វូន Gamer ត្រឹម ៣៧ វិនាទី លក់ដាច់បាន ១០ ០០០ គ្រឿង