មកមើលសកម្មភាពទាហានរុស្ស៊ី បាញ់សាកល្បងមីស៊ីលផ្លោងស៊េរីថ្មី (មានវីដេអូ)

  • 2018-05-02 02:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ជិត​ថ្មី​របស់​រុស្ស៊ី មាន​ឈ្មោះ​ថា Iskander-M នឹង​គ្មាន​គូ​ប្រៀប​ឡើយ រហូត​ដល់​ឆ្នាំ ២០២៥។ នេះ​បើ​យោង​តាម​មេបញ្ជាការ​កងទ័ព​ជើងគោក​រុស្ស៊ី លោក​ឧត្តមសេនីយ៍ Oleg Salyukov។

សេចក្ដីថ្លែងការណ៍​របស់ លោក Salyukov បាន​ធ្វើ​ឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កងទ័ព​រុស្ស៊ី​សាកល្បង​បាញ់ Iskander-M បាន​ជោគជ័យ​នៅ​កន្លែង​សាកល្បង Kapustin Yar ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី។

មីស៊ីល​បាន​វាយប្រហារ​គោលដៅ​របស់​ខ្លួន​យ៉ាង​ជោគជ័យ នៅ​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ៕

ខាង​ក្រោម​នេះ​គឺ​ជា​​រូបភាព និង​វីដេអូ នៃសកម្មភាព​ទាហាន​រុស្ស៊ី បាញ់​សាកល្បង​មីស៊ីល​ផ្លោង​ស៊េរី​ថ្មី Iskander-M៖

ចុច​អាន៖

អត្ថបទ៖ សេង ឡុង