ប្រញាប់​​​ឡើង​​ សល់​​ពេល​មិន​ច្រើន​ទៀត​​ទេ​​ចុះ​ឈ្មោះ​ប្រកួត​ LOL ​ដ៏​ធំ​នៅ​អាស៊ាន

  • 2018-05-08 08:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា​ League Of Legends ​ ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​​សម្រាប់​​កម្ពុជា​នៅ​សល់​​​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ដូច្នេះ​ឆាប់​រុះរាន់​ឡើង​ដើម្បី​ប្រជែង​យក​កៅអី​ឆ្ពោះ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ដែល​បាន​សហការ​រៀប​ចំ​ជា​មួយ​ភាគី​​នៅ​ប្រទេស​សិង្ហបុរី​បាន​ប្រាប់​ថា រហូត​ដល់​ពេល​នេះ​​ទទួល​បាន​ការ​ចុះ​ឈ្មោះ​ពី​ក្រុម​នៅ​កម្ពុជា​មួយ​ចំនួន​ហើយ​ ប៉ុន្តែ​​​នៅ​តែ​បន្ត​ទទួល​យក​ការ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​ផុត​កំណត់។ ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួល​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​គឺ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ខាង​មុខ​នេះ​​ ដូច្នេះ​ប្រញាប់​​ឡើយ​ ដើម្បី​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ហួស។

ការ​ប្រកួត​ជើង​ឯក​​ E-Sport លើ​ប្រភេទ​វិញ្ញាសា​ LOL នេះ​​ធ្វើ​ឡើង​​ដំណាក់​កាល​ទី​១​​​នៅ​ប្រទេស​ចំនួន​១០​ក្នុង​តំបន់​អាស៊ាន​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ៗ​តំណាង​ឲ្យ​ប្រទេស​ទាំង​នោះ​ឆ្ពោះ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី​ដែល​ជា​ព្រឹត្តិការណ៍​ធំ​លើក​ដំបូង​គាំទ្រ​ និង​រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​របស់​ប្រទេស​សិង្ហបុរី។ បន្ទាប់​មក​ដំណាក់​កាល​ទី​២​​២​​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី​ដែល​​​ប្រជុំ​ដោយ​​ក្រុម​ខ្លាំង​ៗ​តំណាង​ប្រទេស​១០​ប្រចាំ​តំបន់​​អាស៊ាន។ ប្រទេស​ដែល​ចូល​រួម​មាន​ ថៃ​ វៀតណាម​ សិង្ហបុរី​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ប្រ៊ុយណេ ។

កាល​បរិច្ឆេទ​ប្រកួត​ជម្រុះ​ក្នុង​ប្រទេស​​នៅ​កម្ពុជា

  • ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត៖ ថ្ងៃ​ទី​២៥​ មេសា​ ដល់​ ទី​១១​ ឧសភា​ ឆ្នំា​ ២០១៨ ៖ ចូល​ចុះ​ឈ្មោះ
  • ការ​ប្រកួត​ធ្វើ​ឡើង​៖ ថ្ងៃ​ទី​២៦​ ឧសភា​ ដល់ ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨ ​៖ ចុច​អាន​ព័ត៌មាន​បន្ថែម

កាល​បរិច្ឆេទ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​សិង្ហបុរី

  • វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពី​ថ្ងៃ​ទី​២៩​ ដល់​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​២០១៨
  • ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ថ្ងៃ​ទី​៤​ ដល់​ ៥ សីហា ឆ្នាំ​២០១៨

អត្ថប្រយោជន៍​ទទួល​បាន​ពី​ព្រឹត្តិការណ៍​នេះ​ សូម​ចូលLOL Garena Singapore Server

ព្រឹត្តិការណ៍​ LOL E-Sports ដ៏​ធំ​លើក​ដំបូង​នៅ​អាស៊ាន​នេះ​​​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​របស់​ប្រទេស​សិង្ហបុរី​ និង​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន។ ជា​មួយ​គ្នា​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​បាន​សហការ​​ដើម្បី​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​នៅ​កម្ពុជា​ដើម្បី​ស្វែង​រក​ក្រុម​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត។

រាល់​ការ​ប្រកួត​ត្រូវ​​​ធ្វើ​ឡើង​​នៅ​លើ​ LOL Garena Singapore Server ទំាង​អស់​គ្នា ៕

អត្ថបទ៖ ជាន ចាន់រ៉ា