តើ​ទិញ​រថយន្ត​ ចាត់​ទុក​ជា​ការ​វិនិយោគ​ដែរ​ឬ​ទេ​?

  • 2018-05-09 05:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មួយចំនួន បាន​ទិញ​រថយន្ត​ទំនើប​ៗ ហើយ​ចាត់​ទុក​ថា​ជា​ការ​វិនិយោគ​មួយ​ តែ​មិន​ទាំងស្រុង​នោះ​ទេ​។

រថយន្ត​ថ្មី​ មិន​អាច​ធានា​តម្លៃ​នៅ​ដដែល​ ឬ​កើន​តម្លៃ​នោះ​ទេ​ ជា​ធម្មតា​តិច​ ឬ​ច្រើន​តម្លៃ​នឹង​ធ្លាក់​ចុះ​ ដោយ​អាច​ប៉ះ​ទង្គិច​ ខូច​សមាសធាតុ​ណា​មួយ​ ត្រូវការ​ថែទាំ​ ឬ​ ជួសជុល​។

រថយន្ត​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ទូទៅ​ ជាពិសេស​អ្នក​មាន​គ្រួសារ​ តែ​ការ​ហៅ​វា​ជា​ការ​វិនិយោគ​ ដូចជា​មិន​ទាន់​សមស្រប​នោះ​ទេ​។ បើ​ត្រូវការ​រថយន្ត​ថ្មី​ គួរ​សន្សំ​ថវិកា​ទិញ​ម៉ូដែល​ថ្មី​ជាមួយ​នឹង​គុណភាព​ល្អ​ និង​មិន​សូវ​ស៊ី​សាំង​ អាច​ជួយ​សន្សំ​សំចៃ​ពេល​ប្រើប្រាស់​រយៈពេល​យូរ​។

ពេល​ទិញ​រថយន្ត​គួរ​គិត​ថា​ នេះ​មិនមែន​ជា​ការ​វិនិយោគ​នោះ​ទេ​ ដោយ​ហានិភ័យ​នៃ​ការ​បាត់បង់​តម្លៃ​ខ្ពស់​ អាច​ប៉ះ​ទង្គិច​ខូចខាត​ ស្ទើរ​តែ​គ្រប់​នាទី​ ពេល​ចរាចរណ៍​លើ​ដង​ផ្លូវ​ ឬ​សូម្បី​តែ​ចត​ក្រោម​ដើមឈើ​។

គួរ​ប្រាកដ​ថា​ បាន​ចំណាយ​ពេល​គ្រប់គ្រាន់​ស្វែងរក​រថយន្ត​ចូលចិត្ត​ និង​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ (សម្រាប់​ចាក់សាំង​ សេវា​ថែទាំ​ ថវិកា​បម្រុង​ជួសជុល​)។ បើ​មិន​អាច​ទ្រាំ​មើល​ការ​វិនិយោគ​នេះ​បាត់បង់​តម្លៃ​ ឬ​ខាត​ ខណៈ​ដាក់​ចោល​នៅ​យានដ្ឋាន​មិន​ប្រើ​រយៈពេល​យូរ​ ការ​វិនិយោគ​នេះ​មិនមែន​សម្រាប់​អ្នក​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម