យុគ​ យក្សផ្លែ​ មិន​អាច​បញ្ឈប់​មហិច្ឆតា​ចង់​បាន​ពាន​របស់​ ធន់​ មករា​

  • 2018-05-16 01:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ យុគ​ យក្សផ្លែ​ នៅ​តែ​មិន​អាច​យក​ឈ្នះ​ និង​បញ្ឍប់​មហិច្ឆតា​ចង់​បាន​ពាន​រង្វាន់​របស់​កីឡាករ​វ័យ​ក្មេង​ ធន់​ មករា​ បាន​ទេ​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ។​

ធន់ មករា(ក្រហម)

ធន់​ មករា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជួប​ជា​មួយ​សិស្ស​ច្បង​ដែល​ចាស់​វស្សា​ខាង​លើ​នេះ​ ពិបាក​ខ្លាំង​ទម្រាំ​អាច​យក​ឈ្នះ​បាន​ ព្រោះ​ទាំងបទ​ពិសោធ​ ទាំង​កម្លាំង​ ស្នៀត​ប្រយុទ្ធ​សុទ្ធតែ​ល្អ​ ពិសេស​នោះ​គឺ​រហ័ស។​ ក្រៅ​ពី​នេះ​ដៃគូ​ គឺ​ពូកែ​វ៉ៃ​យក​ពិន្ទុ​ទៀត​ផង​ ដូច្នេះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ​ រូបគេ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង។​

ធន់​ មករា​(ក្រហម)

កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ខ្លួន​ដឹង​ច្បាស់​ពី​ក្បាច់​របស់​សិស្ស​ច្បង​ យក្សផ្លែ​ ទើប​ខ្លួន​មិន​ដើរ​ចូល​ទៅ​វ៉ៃ​មុន​នោះ​ទេ​ ពោល​នៅ​ឈរ​ចាំ​មើល​ស្នៀត​ដែល​ដៃគូ​បម្រុងវ៉ៃ​ចេញ​ រួច​ព្យាយាម​វ៉ៃ​ចេញ​ឲ្យ​បាន​មុនទៅវិញ។​ ការ​វ៉ៃ​ចេញ​ទៀតសោត​ គឺ​ត្រូវ​តែ​ធ្ងន់ៗ​ ទើប​អាច​ឈ្នះ​ដូច​នេះ។​ តាម​រយៈ​ជ័យជម្នះ​នេះ​ដែរ​ ខ្លួន​ក៏​មានមោទនភាព​ដែល​បាន​ឈ្នះ​ជើង​ខ្លាំង​ ហើយ​ក៏​មិន​ភ្លេច​អរគុណ​ដល់​គ្រូ​របស់​ខ្លួន​ ធន់​ សុភា​ ផង​ដែរ​ ដែល​បាន​ជួយ​បង្ហាត់បង្រៀន​ឲ្យ​បាន​ប្រកួត​ល្អ​ដូច​ពេល​នេះ។​

លន បញ្ញា ពេលឈ្នះ​ សង គង់
ធន់​ មករា​ ពេលឈ្នះ យក្សផ្លែ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ គឺ​ ធន់​ មករា​ ឈ្នះ​ ពិន្ទុ​ យុគ​ យក្សផ្លែ​ ស្រប​ពេល​ លន​ បញ្ញា​ ក៏​ឈ្នះ​ពិន្ទុ​ សង​ គង់​ ដូច​គ្នា។​ កីឡាករ​ ធន់​ មករា​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​ លន​ បញ្ញា​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខនេះ​នា​សង្វៀន​ប៉ុស្តិ៍លេខ៥៕​

វីដេអូប្រកួត៖


អត្ថបទ៖ នួន ស៊ីណា​