ហ្គេម PUBG Mobile ចេញ​កំណែ​ថ្មី 0.5.0 ដឹង​អត់​មាន​អ្វី​ប្លែក​ខ្លះ?

  • 2018-05-16 12:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បាញ់​ប្រហារ​បែប Battle Royale ដែល​កំពុង​ទទួល​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ឲ្យ​ឈ្មោះ PUBG Mobile ក្នុង​ថ្ងៃ​អង្គារ៍​នេះ​បាន​ទទួល​នូវ​កំណែ Update ថ្មី​ជំនាន់ 0.5.0 ទាំង​លើ​ប្រព័ន្ធ iOS និង Android។ ចំណុច​ពិសេស​អនុញ្ញាត​ឲ្យ​អ្នក​លេង​សាកល្បង​ផែនទី​ថ្មី Miramar (ដូច​មាន​លើ​កុំព្យូទ័រ) មក​ក្នុង​ជំនាន់​ទូរសព្ទ បន្ថែម​មុខងារ​ពិសេស​ជា​ច្រើន។

មាន​ការ​បន្ថែម​នូវ​ប្រភេទ​អាវុធ​និង​រថយន្ត​ថ្មី ក្នុង​រដូវ​កាល Season 2 ហើយ​រាល់​អ្នក​លេង​ដែល​បាន​ឡើង​កម្រិត​ថ្នាក់ (Tier) នឹង​ទទួល​បាន​រង្វាន់​មាន​ដូច​ជា items សម្រាប់​តុបតែង​ខ្លួន។ ការ​បំពេញ​បេសកកម្ម Progress Missions ​ជា​រឿង​ថ្មី​មួយ​ផ្សេង​ទៀត ផ្តល់​ឲ្យ​អ្នក​លេង​អាច​បើក​រង្វាន់​រៀងរាល់​ការ​បញ្ចប់​ភារកិច្ច​ណា​មួយ។

Secret Stash ជា​មុខងារ​ថ្មី​ដែល​អ្នក​អាច​រក​ទិញ item បាន​ឆាប់​រហ័ស​ជាមួយ​ប្រភេទ​បញ្ចុះ​តម្លៃ​សុទ្ធសាធ។ ឯ Local Quick Teams កាន់​តែ​វិសេសវិសាល​ចំពោះ​អ្នក​ចូលចិត្ត​ចាប់​គូ​ចូល​លេង ដោយ​អ្នក​អាច​បង្កើត​វគ្គ​មួយ ដែល​ទាមទារ​ឲ្យ​មិត្តភ័ក្ដិ​ឯ​ទៀត​ត្រូវ​បញ្ចូល​កូដ​សម្ងាត់ ៦ ខ្ទង់ ដើម្បី​ចូល​មក​លេង​រួម​គ្នា។

ក្នុង​ប្រអប់​ Chat អ្នក​លេង​អាច​កំណត់​ជម្រើស​ភាសា​ទៅ​តាម​ចិត្ត បន្ថែម​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​កាន់​តែ​រីករាយ​និង​មាន​ភាព​ងាយស្រួល។ ក្នុង​កំណែ 0.5.0 ក៏​ពង្រឹង​នូវ​សមត្ថភាព​ដំណើរការ​អ្នក​ចូល​ទស្សនា Spectator ឲ្យ​មាន​សភាព​រលូន​ជាង​មុន បន្សំ​ផ្នែក​កាមេរ៉ា និង​សំឡេង (Sound Effect) ថ្មី​មួយ​ចំនួន​ផង​ដែរ។

បញ្ជាក់​ថា​ហ្គេម PUBG Mobile បាន​ទទួល​អ្នក​លេង​លើ iOS ប្រមាណ** ២២ លាន​នាក់** អំឡុង​ពេលបើក​ឲ្យ​លេង​ដំបូង ហើយ​ប្រភព​ពី SuperData ក៏​សង្កត់​ធ្ងន់​ថាអ្នក​លេង​ក្រៅ​ប្រទេស​ចិន​បាន​ចំណាយ​អស់​ជាង ៧០០ ០០០ ដុល្លារក្នុងមួយ​សប្តាហ៍​ដំបូង ពោល​គឺ​ចំណូល​ភាគ​ច្រើន​មាន ៤៨ ភាគរយ​មក​ពី​សហរដ្ឋអាមេរិក និង ៧ ភាគរយ​ចេញ​ពី​ប្រទេស​ថៃ។

ប្រភព: https://www.reddit.com/r/PUBGMobile/comments/8jjuek/official_patch_notes_for_050/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Variety   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី