ចិន-អាមេរិក ប្តេជ្ញាមិនឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងបានឡើយ
- 2018-05-20 07:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន-អាមេរិក ប្តេជ្ញាមិនឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងបានឡើយ
ចន្លោះមិនឃើញ
ចិន និងអាមេរិក បានឈានដល់ការសម្រេចជាឯកច្ឆន្ទទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសន្យាថា នឹងមិនឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងបានឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Liu He បេសកជនពិសេសរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងជាឧបនាយករដ្ឋមន្រ្តីចិន ក្នុងកិច្ចសម្ភាស១ នៅក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
ការលើកឡើងនេះ គឺក្នុងពេលលោក Liu បានទៅអាមេរិក កាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក។
លោកបានអះអាងថា ភាគីទាំង២ យល់ស្របគ្នាថា នឹងមិនធ្វើសង្គ្រាមពាណិជ្ជកម្ម និងបញ្ឈប់ការដំឡើងពន្ធដាក់គ្នា ដែលនេះគឺជាផ្លែផ្កាដ៏គួរឱ្យកត់សម្គាល់បំផុតនៃកិច្ចចរចារវាងប្រទេសទាំង២។
លើសពីនេះ ចិន-អាមេរិក ក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទៅលើវិស័យមួយចំនួនដូចជា ថាមពល ផលិតផលកសិកម្ម សុខាភិបាល ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ និងហិរញ្ញវត្ថុជាដើម។
លោកឧបនាយករដ្ឋមន្រ្តីចិន បន្ថែមថា ប្រទេសទាំង២ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគទៅវិញទៅមក និងការពារកម្មសិទ្ធិបញ្ញា ដែលមិនគ្រាន់តែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់ស្ថិរភាព និងវិបុលភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលផងដែរ។
លោក Liu បានបញ្ជាក់ថា ចិនត្រៀមខ្លួនក្នុងការទិញទំនិញមិនត្រឹមតែមកពីអាមេរិកនោះទេ ប៉ុន្តែក៏នឹងទិញទំនិញពីប្រទេសនានាក្នុងពិភពលោកផងដែរ៕
ចុចអាន ៖
បុរសស្មោះស្នេហ៍ អូសឆៃកែវជូនមិត្តស្រីដើរលេង ២ពាន់គីឡូដី ដើម្បីរៀបការជាមួយនាង
ចិន ធ្វើតេស្តសម្រេច ម៉ាស៊ីនសម្រាប់ឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ (មានវីដេអូ)