ចិន គ្រោងធ្វើរឿងមួយចំពោះច្បាប់កំណត់ការយកកូន
- 2018-05-22 03:26:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន គ្រោងធ្វើរឿងមួយចំពោះច្បាប់កំណត់ការយកកូន
ចន្លោះមិនឃើញ
ប្រទេស ចិនត្រូវបានរាយការណ៍ថាគ្រោងនឹងលប់បំបាត់ការកំណត់ចំនួនកូននៅក្នុងគ្រួសារនីមួយៗ។
យោងតាមក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន ឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្ដីប្រពន្ធមួយគូអាចមានកូនច្រើនបំផុតត្រឹម ២ នាក់ប៉ុណ្ណោះ ដោយច្បាប់នេះជំនួសច្បាប់ចាស់កាលពីឆ្នាំ ២០១៦ ដែលកំណត់ឲ្យមានកូនត្រឹមម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ។ ប៉ុន្តែរដ្ឋាភិបាលចិន គ្រោងនឹងលប់បំបាត់ការកំណត់ចំនួនកូននេះទាំងស្រុង ដើម្បីអនុញ្ញាតឲ្យគ្រួសារអាចមានកូនតាមដែលពួកគេចង់បាន។
ចំណែកប្រភពមួយផ្សេងទៀតឲ្យដឹងដែរថា ការសម្រេចចិត្តនេះអាចនឹងធ្វើឡើងនៅចុងឆ្នាំ ២០១៨ ហើយរដ្ឋាភិបាលនឹងប្រកាសលទ្ធផលនៅដើមឆ្នាំ ២០១៩។
គួរឲ្យដឹងថា សព្វថ្ងៃនេះប្រទេសចិន មានប្រជាជនសរុបចំនួន ១,៤ពាន់លាននាក់ ស្មើនឹង ១៩%នៃប្រជាជនសរុបក្នុងពិភពលោក ហើយអាចនឹងកើនយ៉ាងលឿនទៀតប្រសិនបើច្បាប់កំណត់យកកូននេះត្រូវបានលុបបំបាត់៕
ចុចអាន ៖
បុរសស្មោះស្នេហ៍ អូសឆៃកែវជូនមិត្តស្រីដើរលេង ២ពាន់គីឡូដី ដើម្បីរៀបការជាមួយនាង
ចិន ធ្វើតេស្តសម្រេច ម៉ាស៊ីនសម្រាប់ឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ (មានវីដេអូ)