​ថ្ងៃ​នេះ​មាន ១៤ ប្រភេទ​កីឡា​ប្រកួត​​ដំបូង​​គេ​ ក្នុង​​ថ្ងៃ​បើក​ឆាក​កីឡា​ជាតិ

  • 2018-05-25 02:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​ជា​ថ្ងៃ​បើក​ឆាក​កម្មវិធី​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ដែល​គ្រោង​រៀប​ចំ​ពិធី​បើក​​ម៉ោង ៥ ល្ងាច​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​ក្នុង​ថ្ងៃ​បើក​ឆាក​នេះ​មាន​ប្រភេទ​កីឡា​ចំនួន ១៤ នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​។

សកម្មភាពហាត់​សាក​ល្បង​

​ប្រទេស​កីឡា​ដែល​បើក​​ការ​ប្រកួត​ថ្ងៃ​នេះ​រួម​មាន អត្តពលកម្ម, ហែល​ទឹក, វាយ​សី, បាល់បោះ​បុរស,​បាល់ទាត់​បុរស, ចំបាប់,​ តេក្វាន់ដូ ITF, វាយ​កូន​បាល់, បាល់ទះ​ក្នុង​សាល​បុរស, បាល់ទះ​ក្នុង​សាល​នារី, ប៉េតង់​, វូវីណាម, យូដូ, និង សីដក់​។ ក្នុង​យប់នេះ​ដែរ​ក៏​មាន​ការ​ប្រគុំ​តន្ត្រី​យ៉ាង​ធំ​ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បី​ៗក្នុង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​មាន​​លោក​ ព្រាប សុវត្តិ​ ចូល​រួម​សម្ដែង​ផង​ដែរ។

​កីឡាករ​ជាតិ​លើក​ទី​២​​​នេះ​ ត្រូវ​បាន​​គេ​ប៉ាន់​ប្រមាណ​ថា នឹង​អាច​ចំណាយ​រហូត​ដល់ ១ លាន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​