មក​តាម​ដាន​តម្លៃ​ម៉ូតូ Honda Click ម៉ាស៊ីន ១២៥ សេសេ

  • 2018-05-28 03:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ Honda Click ស៊េរី​ឆ្នាំ ២០១៨ មាន​ពីរ​ជម្រើស​គឺ​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​និង ១៥០ ​សេសេ។ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ ចំពោះ​តម្លៃ​កម្លាំង​ម៉ាស៊ីន ១៥០ សេសេ​ក្រុម​ការងារ​បាន​បង្ហាញ​និង​ប្រៀបធៀប​ជាមួយ​តម្លៃ​ប្រទេស​ជិត​ខាងរួច​ហើយ​ដែរ។ តោះ! មក​មើល​តម្លៃ​ម៉ូតូ Honda Click ម៉ាស៊ីន ១២៥ សេសេ

​តាម​ប្រភព​ពី​ម្ចាស់​ហាង​មួយ​កន្លែង​នៅ​ម្ដុំ​គិរីរម្យ បាន​ឲ្យ​ដឹង​ថា Honda Click កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ស៊េរី ០១៨ មាន​តម្លៃ​​ខ្ទង់​ប្រមាណ​ជា ២ ៨៥០ ដុល្លារ។ ដោយឡែកHonda Click កម្លាំង​ម៉ាស៊ីន ១៥០ សេសេ​ស៊េរី​ឆ្នាំ ២០១៨ តម្លៃ​ជាង ៣ ០០០ ដុល្លារ។

ចំណុច​ពិសេសៗ​របស់​ Honda Click ស៊េរី​ថ្មី​មាន​ដូច​ជា៖

  • មាន​អំពូល​ភ្លើង​មុខ/ក្រោយ​ ជា​ប្រភេទ​ LED
  • ភ្លើង​ខាង​ក្រោយ​​មាន​បន្ថែម​ស្តុប​​ឲ្យ​សញ្ញា​ពីរ​ លៀនចេញ​ក្រៅ​
  • កុងទ័រប្រភេទ LCD
  • សោ​ឆ្លាត​វៃ​ដូច​ជា​ PCX
  • ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ចំណុះ​ ៥,៥ លីត្រ
  • ទម្ងន់​សរុប​មិន​គិត​ពី​ប្រេង​ឥន្ធនៈ​គឺ ១០៩ គីឡូក្រាម​
  • ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ៕
រូបភាព៖ សីហា

អាន​អត្ថបទបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម