ធ្លាយរូបរាង Samsung Galaxy A9 Star ប្រើកាមេរ៉ាភ្លោះបញ្ឈរដូច iPhone X
- 2018-05-29 11:41:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរូបរាង Samsung Galaxy A9 Star ប្រើកាមេរ៉ាភ្លោះបញ្ឈរដូច iPhone X
ចន្លោះមិនឃើញ
ខែមេសាកន្លងទៅត្រកូល Galaxy មានកំណែលេខ SM-G8850 ត្រូវបានបង្ហោះផ្សាយលើគេហទំព័រ TENAA។ លុះថ្មីៗនេះ ក៏ត្រូវបានគេទម្លាយតាមរយៈវីដេអូប្រមាណ ១២ វិនាទី ថាជាម៉ូឌែល Galaxy A9 Star ។
ចំណុចចាប់អារម្មណ៍ មានការប្រើប្រាស់កាមេរ៉ាភ្លោះបញ្ឈរខាងក្រោយដូច iPhone X របស់ Apple ហើយបន្សំទុកទ្រនាប់ស្កេនខ្ចៅដៃដាច់ដោយឡែកមួយនៅផ្នែកកណ្តាល។
ជុំវិញលក្ខណៈសម្បត្តិម៉ាស៊ីនស្មាតហ្វូនរំពឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០១៨ នេះ ទំនងបំពាក់នូវអេក្រង់ OLED ទំហំ ៦,៣ អ៊ីញ កម្រិត ១ ០៨០ x ២ ២២០ ភីកសែល។ មាន RAM 4GB/64GB ROM បន្សំថាមពលថ្ម ៣ ៧០០ mAh មាន CPU ប្រភេទ Octa-core ល្បឿន 2.2GHz ហើយកាមេរ៉ាក្រោយភ្លោះទំហំ 24MP+16MP និងខាងមុខ 24MP ដំណើរការលើប្រព័ន្ធ Android 8.0 Oreo៕
ទស្សនាវីដេអូ:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: